ដោយៈចាន់តូ/ភ្នំពេញ: បុរសម្នាក់បានបើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សបានពាក់កណ្ដាលស្ពានបានរលត់ ម៉ាស៊ីនក៏រអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់ជាច្រើនផ្ទាំងរថយន្តធ្លាក់ចូលសួនចែកផ្លូវកល់ជាប់ទៅលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ហេតុការណ៏នេះកើតឡើងកាលវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅលើស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
បើតាមអ្នកបើកបររថយន្តបានប្រាប់ថាមុនពេលកើតហេតុគាត់បាន បើករថយន្តស្ទូចពាក់ស្លាកលេខភ្នំពេញ 3F 3064 ឡើងស្ពានព្រះមុនីវង្ស ខណៈនោះបានរលត់ ម៉ាស៊ីន ហើយជាន់ហ្វ្រាំងមិនស៊ីបណ្ដាលឲ្យរអិលថយ ក្រោយបុករះបង្កាន់ដៃស្ពានបាក់អស់៣ផ្ទាំង តែមិនបណ្តាលអោយមានអ្នករបួសនោះទេ៕