Home ព័ត៌មានជាតិ អប់រំ ការធ្វើ​មាតុភ...

ការធ្វើ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​១២៨​នាក់​មកពី​ប្រទេស​អ៊ីស្រាអែល​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​កុយ គួ​ង អ្ន​កាំ​ពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា និស្សិត​កម្ពុជា​ទាំង ១២៨ នាក់ ដែល​បានបញ្ចប់​ការសិក្សា​ខាង​ជំនាញ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ពិបាក​ធ្វើដំណើរ​ត្រឡប់មក​មាតុភូមិ​វិញ ដោយសារ​ការរីក​រាល​ដាល​ជម្ងឺ​កូ​វីដ​-១៩ នឹងធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​ព្រឹក តាម​ជើងយន្តហោះ​ត្រង់​ពី​អ៊ីស្រាអែល​មក​កម្ពុជា​។​

​លោក​បន្តថា​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១០:៤៥​យប់ ជើងយន្តហោះ​ដដែល​នេះ នឹង​ដឹកជញ្ជូន​និស្សិត​កម្ពុជា​ខាង​ជំនាញ​កសិកម្ម​ចំនួន ២៥០ នាក់​ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular