Home ព័ត៌មានជាតិ សង្គម មាន​ករណី​វិជ្...

មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ០១​នាក់ និង​ជាសះស្បើយ​ចំនួន​០២​នាក់​

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី​០១​នាក់ និង​ជាសះស្បើយ​០២​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​នេះ​។​

​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន ០១​នាក់ គឺជា បុរស​ជនជាតិ​នេ​ប៉ាល់​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​រាជធានី ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នេ​ប៉ាល់ ទៅ​ដូ​ហា និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មក ដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អ្នកដំណើរ​រូបនេះ ធ្លាប់មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ កាលពី​នៅ ប្រទេស​ណេ​ប៉ាល់​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅពេលនោះ​។ នៅ​ថ្ងៃទី ០២ និង​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ គាត់​បានធ្វើ​តេស្ត​ឡើងវិញ​ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំង​ពីរលើក​។​

​ថ្ងៃ​ដែល​បាន​មកដល់​កម្ពុជា គាត់​បានធ្វើ​តេស្ត​ដោយ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ អវិជ្ជមាន​វី​រុ​សា​វីដ​-១៩ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង រាជធានី​ភ្នំពេញ ដោយ​គាត់​ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​។ លទ្ធផល​តេស្ត​នៅ​ថ្ងៃទី​១៣​នៃ ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់​ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​គាត់​ត្រូវបាន​ដាក់ឱ្យ​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​រីឯ​ករណី​ជាសះស្បើយ ចំនួន ០២​នាក់ បុរស​ជនជាតិខ្មែរ​អា​យុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ និង បុរស​ជនជាតិ​អាមេរិកកាំង​អាយុ ៦៥​ឆ្នាំ ស្នាក់នៅ Apartment មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular