Home ព័ត៌មានជាតិ សន្តិសុខ ព្រឹក​ថ្ងៃទី​...

ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​នេះ តុលាការ​លើកយក​សំណុំរឿង ឧបឃាត មាន សម រ​ង្ស៉ី និង​គូកន​៨​នាក់​ទៀត​ជា​ជនជាប់ចោទ​មក​បើកសវនាការ​ជំនុំជម្រះ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​សំណុំរឿង ឧបឃាត​ដែលមាន​លោក សម រ​ង្ស៉ី និង​គួ​កន​៨​នាក់​ទៀត​ជា​ជនជាប់ចោទ មក​បើកសវនាការ​ជំនុំជម្រះ​នៅ​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​សវនាការ​ជំនុំជម្រះ នេះ មាន​លោក ឌុ​ច សុខ​សារិន ជា​ប្រធាន​ក្រុមប្រឹក្សា​, លោក សុង ប៊ុណ្ណា​រិ​ទ្ធ និង​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ព្រមទាំង​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ។​

​លោក សម រ​ង្ស៉ី និង​គូកន​៨​នាក់​ផ្សេងទៀត​មាន លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល ត្រូវបាន​សមត្ថកិច្ច​យក​ដីកា​តុលាការ​មក​បិទ​នៅ​អតីត​ទីស្នាក់ការ​អតីត​គណបកស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ដើម្បី ឱ្យចូល​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដោះសារ​លើ​បទ​ចោទ​ក្នុង​សំណុំរឿង «​ឧបឃាត​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular