ដោយៈរ៉ាម៉ន/ភ្នំពេញៈអនុវត្តន៍តាមស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល នៅសាលាខណ្ឌកំបូល ដើម្បីដាក់ផែនការការពារសន្តិសុខ បង្កើតភាពកក់ក្តៅ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល ។
ក្នុងកិច្ចប្រជុំនោះលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដាក់ផែនការ ដល់ដាក់ប៉ុស្តិ៍រដ្ឋបាលគ្រប់សង្កាត់និងនគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវជាប្រចាំ និង ពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយបន្ថែមកំលាំងចុះល្បាតតាមផ្លូវនិងតំបន់ស្មុគស្មាញ។
កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីលោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ លោកចៅសង្កាត់រងទទួលបន្ទុកការងារសន្តិសុខ លោកអនុប្រធានក្រុមសន្តិសុខសាលាខណ្ឌ ៕