Home ព័ត៌មានជាតិ សន្តិសុខ ឡាន​ដឹក​ថ្ម​ប...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ​

ដោយៈ​សម្បត្តិ-ស​រិ​ទ្ធ​/​ភ្នំពេញ​:​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​ឡាន​ដឹក​ថ្ម បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្ត​កណ្តាល ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 ចំណែករថយន្តបែនដឹកដី ពាក់​ស្លាកលេខ ភ្នំពេញ 3E 2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូអ្នកស្លាប់និងរថយន្តបែនដឹកដីជិះស្របទិសគ្នា តាម​​​បណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត​ខណៈមកដល់ម្តុំចំណុចកើតហេតុម៉ូតូបំណងវ៉ា​ជែងរថយន្ត​តែមិនផុត ក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែនដឹកដី បណ្តាលឲ្យ​កិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធម៌បំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular