ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ លោក អេឡុន ម៉ាស ប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានវ៉ាដាច់លោកប៊ីល ហ្គេតដើម្បីក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោក នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋី Bloomberg ។
លោកម៉ាសអាយុ ៤៩ ឆ្នាំកើតនៅអាហ្វ្រិកខាងត្បូង បានបន្ថែមទ្រព្យសម្បត្តិចំនួន ៧,២ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី២៣វិច្ឆិកា បន្ទាប់ពីការកើនឡើងចុងក្រោយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។ ឥឡូវគាត់មានទ្រព្យប្រមាណ ១២៨ ពាន់លានដុល្លារ។
លោកម៉ាស ជាសហសេវិករបស់ក្រុមហ៊ុន SpaceX បានវ៉ាដាច់មហាសេដ្ឋីជាច្រើនរូបរួចទៅហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរួមមាននាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើបឺកនិងប្រធានក្រុមហ៊ុន LVMH ដ៏ធំរបស់បារាំង លោក បឺណាដ អាណុល។
ឥឡូវនេះមនុស្សតែម្នាក់គត់ ដែលគាត់ឈរនៅពីក្រោយ គឺ ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស ដែលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៨២ ពាន់លានដុល្លារ។
ចលាចលនៃជំងឺរាតត្បាតកូវីដ១៩បានអនុញ្ញាតឱ្យពួកអ្នកមានបំផុតប្រមូលទ្រព្យសម្បត្តិបានកាន់តែច្រើន ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិជ្ជាបានកាន់កាប់ចំណែកទីផ្សារកាន់តែច្រើននៃសេដ្ឋកិច្ច។
ក្នុងឆ្នាំ ២០២០ នេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ៥០០ ភាគរយហើយបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃជាង ៥០០ ពាន់លានដុល្លារ។
លោកម៉ាស់ ដែលជាម្ចាស់ភាគហ៊ុនប្រហែល ១៨ ភាគរយ បានបង្កើតប្រាក់ចំណេញ ១០០ ពាន់លានដុល្លារក្នុងអំឡុងពេលនៃការលក់ភាគហ៊ុនមួយផ្នែកតូច៕
លោកម៉ាសឥឡូវមានទ្រព្យសម្បត្តិប្រមាណ ១២៨ ពាន់លានដុល្លារ