Home ព័ត៌មានជាតិ នយោបាយ ព្រឹក​នេះ​សម្...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​»

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់ «​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​សែន​» នៅ​វិមាន​សន្តិភាព​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បង្កើតឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​គោលដៅ​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​។​

«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» មាន​លោក គី តិច ជា​ប្រធាន និង​មាន​សមាជិក​សរុប ១៣៨​រូប​នៅ​គ្រប់​រាជធានី​-​ខេត្ត​។​​ចាប់តាំងពី​បង្កើតឡើង​«​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានធ្វើ​សកម្មភាព​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ជីវភាព​ខ្វះខាត​និង​មិនមាន លទ្ធភាព​ទទួល​បានកា​រ​ការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ជាច្រើន​ករណី​។

​លោក គី តិច បានឱ្យដឹងថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ​និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ករណី​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមា ណ ២,៥៥០ ករណី​។ ក្នុងនោះ​សំណុំរឿង​ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ​មាន​ជីវភាព​ខ្វះខាត​និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ចំនួន ៧៤​ករណី ។

នៅក្នុង​ឱកាស​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​សមាជិក សមាជិកា នៃ​គណៈមេធាវី របស់​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត របស់​សម្ដេច​តេ​ជោ ដែល​បាន​ចូលរួម ក្នុង​ពិធី​ជួប​សំណេះសំណាល នៅពេលនេះ ស្រប​ពេលដែល​គណៈមេធាវី បាន​ត្រូវ​សមាជ​បោះឆ្នោត ឲ្យ​ប្រធាន​ចាស់ បន្ត​ធ្វើជា​ប្រធាន​គណៈមេធាវី អាណត្តិ​ថ្មី ហើយ​សម្ដេច​តេ​ជោ បាន​ជូនពរ ឱ្យ​គណៈមេធាវី សម្រេចបាន​ជោគជ័យ សម្រាប់​អាណត្តិ​ថ្មី​នេះ​។​

​តាម​ការគ្រោង សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ត្រូវ​ជួបជុំគ្នា ជាមួយ​សមាជិក សមាជិកា នៃ​គណៈមេធាវី នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា កន្លងទៅ ក៏ប៉ុន្តែ​ដោយសារតែ ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ក៏បាន​ខកខាន​។ ជាមួយគ្នានេះ សម្ដេច​តេ​ជោ ក៏បាន​រំលឹក​អំពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក ក៏មាន​ជាប់ ពាក់ព័ន្ធ​នឹង​អភិបាលខេត្ត និង​គ្រួសារ ចំនួន ៣ គឺ​អភិបាលខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ សម្ដេច​តេ​ជោ ក៏បាន​រំលឹក​ដែរ​ថា ថ្ងៃនេះ នៅ​ខេត្តរតនគិរី និង​ខេត្តព្រះវិហារ ក៏ត្រូវ​បានបញ្ចប់ នូវ​ព្រឹត្តិការណ៍ ដែល​បានកំណត់​រយៈពេល នៃ​ការចាប់ផ្ដើម យក​សំណាក​ធ្វើតេស្ត ជាមួយនឹង​ការធ្វើ ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​។​

សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់ ដោយ​ផ្តោតទៅលើ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ ថា មេរោគ​នេះ កំពុងតែ​បំផ្លាញ​យើង ហើយ​តម្រូវ​ឲ្យ​យើង រស់នៅ តាម​គន្លង​ថ្មី​។ សម្តេច​បាន​បន្តថា ពិតមែន​ហើយ ស្ថានភាព​បែបនេះ វា​នឹង​បន្ត​ប្រហែលជា​មិនឆាប់​ទេ ហើយ​ជាមួយនេះ សម្តេច បាន​ថ្លែងថា ជាក់ស្ដែង ពេលមកដល់​ទីនេះ គឺ​យើង​ពាក់​ម៉ាស់​ទាំងអស់គ្នា ហើយ​កន្លងទៅ​ថ្មីៗ​នេះ មាន​គេ​បន្ទោស​សម្តេច​ថា មិន​ពាក់​ម៉ាស ដែល​ករណីនេះ សម្តេច​តេ​ជោ បានបញ្ជាក់​ថាៈ ” ខ្ញុំ​សូម​ទទួលយក ដោយ​សមានចិត្ត ។ ប្រជាពលរដ្ឋ មិនបាន​ស្ដីបន្ទោស​ខ្ញុំ​ទេ​។ ប៉ុន្តែ​មាន​វិទ្យុ​បរទេសមួយ បាន​និយាយថា មិនដែល​ឃើញ​ខ្ញុំ ពាក់​ម៉ាស់​ទេ ។ ប៉ុន្តែ​នៅទីនេះ ទាំងអស់គ្នា ពាក់​ហើយ​តើ ខ្ញុំ​ចាំបាច់​ពាក់​ធ្វើ​អ្វី​ទៀត​។ ព្រោះ​នៅពេលដែល​ខ្ញុំ​និយាយ ប្រសិនជា​ខ្ញុំ ពាក់​ម៉ាស់ គឺ​ខ្ញុំ​មិនអាច​និយាយ​ចេញ អីចឹង​ហើយ នេះហើយ​ហៅថា ជីវភាព​រស់នៅ​តាម​ប្រក្រតីភាព តាម​គន្លង​ថ្មី ដែល​យើង​មិនដឹងថា ពេលណា គន្លង​ចាស់​ត្រឡប់ មកវិញ ” ។​

សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ” យើង​មិនអាច​ទៅ ស្ដីបន្ទោស​គាត់​ទេ ព្រោះ​គាត់ បានធ្វើ​តេស្ត គ្មាន​កូ​វីដ តាំងពី​ចេញពី​ប្រទេស​របស់គាត់ ឲ្យ​អ្នករួមដំណើរ​ជាមួយ​គាត់ ទាំង​ប៉ុន្មាន ពេលទៅដល់ វិញ គឺ​មិនមាន​អ្នក​ណាមួយ ឆ្លង​កូ​វីដ ១៩ នោះទេ ប៉ុន្តែ​បែរជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី ដែល​ប្រចាំ​នៅ ទីក្រុង​ហាណូយ បែរជា​មាន ។ អ្នក​ដែល​ពាក់ព័ន្ធ ដោយ​ប្រយោល និង​ផ្ទាល់​រហូតដល់ ១.៨០២ នាក់ ដែល​ពាក់ព័ន្ធ​ដល់​ខេត្ត​ចំនួន ១១ ។ ខ្ញុំ​អាចនិយាយបាន ដោយ​មោទនភាព​ថា សំណុំ​ដ៏​សាំញ៉ាំ​នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា មិនមែនជា​រឿង​តូចតាច​ទេ​។ វា​គឺជា​រឿង​ធំ​ណាស់ ប្រសិនបើ​យើង គ្មាន​យុត្តិកម្ម ប្រតិកម្ម​រហ័ស ដែល​ក្រុមគ្រូពេទ្យ​របស់​យើង នឹង​អាជ្ញាធរ តួអង្គ​ពាក់ព័ន្ធ​យើង មិន​គ្រប់គ្រង​សភាព ការណ៍​នេះ​បានទេ ។ ប្រសិនបើ​យើង បណ្ដែតបណ្ដោយ​មិន​ប្រញាប់ គ្រប់គ្រង​សភាពការណ៍​នេះ​ទេ អាចធ្វើឱ្យ​មេរោគ​នេះ ឆ្លង​ចូល​តាម​សហគមន៍ ” ។​

​សម្តេច​តេ​ជោ បាន​ថ្លែង​ដោយ​មោទនភាព ពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដោយ​សម្ដេច​បាន​ផ្តោតលើ​ការ​តែង​កំណាព្យ ដែល​ទាក់ទិន​នឹង​ការទទួលបាន​ជោគជ័យ ក្នុងការ​គ្រប់គ្រង​កូ​វីដ មិន​ឲ្យ​រីក​រាលដាល​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ” បញ្ហា​បច្ចុប្បន្ន ត្រូវ​មើល​ឲ្យ​ឃើញ មិន​ថា ប្រទេស​ដែលមាន​វិទ្យាសាស្ត្រ ជឿនលឿន អាច​ទប់ស្កាត់បាន​នោះទេ ជាក់ស្ដែង ឥឡូវ ប្រទេស​ដែលមាន​សេដ្ឋកិច្ច លូតលាស់​ខាង​វិស័យ​សុខាភិបាល មានការ​ស្លាប់​គរ​ជើង​គ្នា រក​កន្លែង​កប់ ស្ទើរតែ​មិនបាន ឆ្លង​រាប់ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ ដូច្នេះ​ភាសា ដែល​គេ​និយាយថា សុខាភិបាល ប្រទេស​នេះ ទន់ខ្សោយ ប្រទេស​នោះ រឹងមាំ មិនទាន់​ប្រាកដ​ទេ គឺ​ស្ថិតនៅក្រោម​វិធី​គ្រប់គ្រង សភាពការណ៍​បាន​ដូចម្ដេច គ្រាន់​តែមាន​ទៅលើ ការចាត់ចែង​ប្រជាជន មិន​ព្រម​សហការ ក៏បាន​កើតឡើង​នូវ​បញ្ហា ។ ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន កំពុង​ធ្វើបាតុកម្ម ប្រឆាំងនឹង​វិធាន​ការបិទ​ប្រទេស បិទ​តំបន់ “​។ សំដៅលើ​បញ្ហា​ជា​សកល​នេះ សម្ដេច​បាន​អះអាងថា ” ខ្ញុំ​មាន​មោទនភាព ចំពោះ​ប្រជាជន​កម្ពុជា​យើង ដែល​បាន​អនុវត្ត តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល និង​វិធាន​របស់ ក្រសួងសុខាភិបាល “​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular