Home ព័ត៌មានជាតិ នយោបាយ សម្ព័ន្ធ​អ្នក...

សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់ខ្លួន​

ដោយៈ មុនី​រ័ត្ន -ទេព មង្គល / ភ្នំពេញៈ សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​ស​ណ្ឋា​រ​គារ​មួយ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ នៃ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ សំដៅ​រួមចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព ការអភិវឌ្ឍ​ប្រទេស ដើម្បី​អនាគត​ដ៏​រុងរឿង របស់​ប្រជាជាតិ មាតុភូមិ​កម្ពុជា ។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បាន​និយាយថា បើ​បក្សប្រឆាំង​ដឹកនាំ​ប្រទេស គឺ​អត់​បាន​សុខ​ទេ ហើយ​មានការ​លើកឡើងថា សព្វថ្ងៃ អ្នកដឹកនាំ​ផ្តាច់ការ ដឹកនាំ​បក្ស​តែមួយ គឺ​ដោយសារ​លោក សម រង្ស៊ី កែ​ពី ២ / ៣ ទៅ ៥០+១ ។ យោង​លើ​ពាក្យ​ថា គួរ​កុំ​ឲ្យ​មាន​ឯង អត់​អញ នោះ​ លោក​ញឹក ប៊ុនឆៃ បាន​និយាយ​ផ្តោតលើ​ការលុបបំបាត់ ការប្រកាន់​ពណ៌​សម្បុរ ដើម្បី​ខ្មែរ​ចេះ​ស្រឡាញ់គ្នា កសាង​ប្រទេស ថែរក្សា​សន្តិភាព​ ​ធ្វើ​យ៉ាងណា ឲ្យ​នយោបាយ​នៅ​កម្ពុជា មាន​ស្ថេរភាព​ល្អ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ស្តារឡើងវិញ នូវ​អ្វីដែល​យើង បាន​បាត់បង់ ដូចជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរី​ពហុបក្ស​។​

​ចំណែក​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានលើកឡើង​អំពី​បញ្ហា​ជាតិ ថា​ជា​បញ្ហា​យើងទាំងអស់គ្នា ដែល​ត្រូវធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សន្តិភាព ប្រជាពលរដ្ឋ មាន​យុត្តិធម៌ ។ លោក​បាន​អះអាងថា ” សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ នឹងមិន​បែកបាក់​គ្នា​ទេ​។ ជាមួយគ្នានេះ លោក​បាន​សំណូមពរ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ រួបរួមគ្នា កសាង​ប្រទេសជាតិ ដោយ​មិន​ចង់​ឲ្យ​មានឈ្មោះ គណបក្សប្រឆាំង បន្តទៅទៀត គឺ​ប្តូរ​មក​គណបក្ស​ប្រកួតប្រជែង ដើម្បី​ស្ថាបនា​ប្រទេសជាតិ​។ លោក​បាន​បន្តថា បក្សប្រឆាំង​ងាប់​ហើយ ដូច្នេះ​យើង​ត្រូវ​រួមគ្នា តស៊ូ​កែតម្រូវ​សង្គម​ខ្មែរ ជាពិសេស​ឱ្យ​ចាក​ផុតពី​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ លោក​បាន​និយាយថា លោក​ចង់ឃើញ​សម្តេច ហ៊ុន សែន ជា​វិ​រៈ​បុរស ពន្លត់ភ្លើង​សង្គ្រាម កសាង​សន្តិភាព ក៏ប៉ុន្តែ​មិន​ចង់​ឲ្យ​សម្តេច ហ៊ុន សែន ក្លាយជា​វិ​រៈ​បុរស ការពារ​អំពើពុករលួយ ហើយ​មិនត្រូវ​មើល​ឃើញតែ​កម្មករ​នោះទេ ហើយ​បែរជា​មើលមិនឃើញ ចំពោះ​ប្រជាពលរដ្ឋ ដែល​រង​ការឈឺចាប់ ដោយ​បញ្ហាដីធ្លី នោះដែរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular