Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ជ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ជ្រុល​ទៅបុក​រថយន្ត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ជិត​ក្លិប​ប្ល៊ូ​ឡាញ​ក្នុង​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​កណ្ដាល​1G-5520 ធ្វើដំណើរ​បញ្ច្រាស​ផ្លូវ​ចរាចរ​ណ៏​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​។ ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-1823 បើក​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ចំ​ពេញទំហឹង​ផ្នែក​ខាងមុខ​ខាងឆ្វេង​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ទៅ​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​បន្ត​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular