ដោយៈសរិទ្ធ/ភ្នំពេញៈអ្នកបើកបររថយន្តធុនធំចំនួ ៥នាក់ ត្រូវសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ដោយសារមានសារធាតុញៀននៅក្នុងខ្លួនកាលពីម៉ោង៧យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវលេខ៧១ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមដោយមានការសម្របសម្រួលពី លោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខេត្ត និងចរាចរណ៍ស្រុក ចំការលើ បានដាក់គោលដៅ ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំចំនួន ៣៤គ្រឿង យកទៅធ្វើតេស្តទឹកនោម។ ក្នុងនោះ មានអ្នកបើកបររថយន្តចំនួន៥នាក់ ជាប់សារធាតុញៀន ។
អ្នកបើកបររថយន្ត ទាំង០៥នាក់ ១.ឈ្មោះ ខួច ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិ ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ២ .ឈ្មោះ ឯម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិភ្នឺ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ៣ .ឈ្មោះ ឡន ចាន់ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិប្រស្រែលើ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ៤ .ឈ្មោះ ម៉ន ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលបឹងសេះ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និង៥ឈ្មោះ ហែម ហ៊ន់ អាយុ៣០ឆ្នាំ ភេទប្រុស រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕