Home ព័ត៌មានជាតិ សេដ្ឋកិច្ច របរ​លក់​កញ្ច្...

របរ​លក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល អាចជួយ​ផ្គត់ផ្គង់​ក្រុ​គ្រួ​សារបាន​សមរម្យ​

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: គ្រួសារ​មួយ​ដែលមាន​សមាជិក​៧​នាក់​បាន​អះអាងថា​ការប្រកប​របរ​លក់ក​ញ្ច្រែ​ង និង​ផ្ទះ​ម្រេញគង្វាល​អាចជួយ​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ​។​

​លោក​សូ សន អាយុ​៥៣​ឆ្នាំ ជា​អ្នក​ប្រកប​របរ​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​លក់ រស់នៅ​ភូមិ​ចេក ឃុំ​ចេក ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថា​
​គាត់​បាន​ប្រក​បរបរ​នេះ​រយះពេល​ជាង​១០​ឆ្នាំ​មកហើយ គឺ​តាំងពី​អំឡុង​ឆ្នាំ​២០០០​មក​ម្លេះ​។ គាត់​បាន​បន្តថា​របរ​នេះ​អាច​ផ្គត់ផ្គង់​ជី​វិភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​ខណៈដែល​កូនប្រុស​ស្រី​របស់គាត់​៥​នាក់​បាន​រៀនសូត្រ​សមរម្យ​នឹង​គេ​។​

​កាលពី​ដំបូង​គាត់​ដឹក​ដើរ​លក់​តាម​កង់​ប្រើ​កំលាំង​ដោយ​ធាក់​និង​ជើង​ចេញពី​ខេត្តស្វាយរៀង​យកមក​លក់​នៅ​ខេត្តព្រៃវែង​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ​ខេត្តកំពត​ខេត្ត​ព្រះសីហនុ ដោយ​ចំណាយ​ពេលវេលា​ចាប់​១៥​ថ្ងៃ​ទៅ​៣០​ថ្ងៃ​ទើប​ចូល​ផ្ទះ​ម្តង​។​

​គាត់​បាន​បញ្ជាក់ថា​គាត់​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភា​រះ​ប្រើប្រាស់​តាម​កង់​រយះពេល​៥​ឆ្នាំ​ទើប​គាត់​ទិញ​ម៉ូតូ​ដឹក​វិញ​ម្តង​រហូតមកដល់​បច្ចុប្បន្ន ហើយ​គាត់​ចំណាយពេល​៧​ថ្ងៃ​ទៅ​១៥​ថ្ងៃ​ប៉ុណ្ណោះ គាត់​អាច​ត្រឡប់មកផ្ទះ​វិញ​។

​សម្ភា​រះ​ដែល​គាត់​ទិញ​យកទៅលក់​ម្តងៗ​ចំណាយ​អស់ពី​១.៥០០.០០០​រៀល​ទៅ​២.៥០០.០០០​រៀលពេល​យកទៅលក់​អស់​គាត់​អាច​ចំណេញ​បាន​១.២០០.០០០​រៀ​ទៅ​១.៣០០.០០០​រៀល ដោយ​ដក​ដើម​ទុក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular