ដោយ:រ៉ាម៉ន/ភ្នំពេញ:កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមជាមួយលោកនិងលោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរង ខណ្ឌ និងមន្ត្រីរាជការរដ្ឋបាលខណ្ឌដង្កោ ចូលរួមបុណ្យសពលោកស្រី អ៊ឹម ង៉ន់ ត្រូវជាភរិយាលោក សៅ ព្រហ្ម សមាជិកក្រុមប្រឹក្សាសង្កាត់សាក់សំពៅ។
គួរបញ្ជាក់ថា៖លោកស្រី អ៊ឹម ង៉ន់ ត្រូវជាភរិយាលោក សៅ ព្រហ្ម សមាជិកក្រុមប្រឹក្សាសង្កាត់សាក់សំពៅបានទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគគាពាធ នៅគេហដ្ឋានសព ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕