ប្រែសម្រួលៈវាសនា/កាប៊ុល៖ មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ និងជាង៥០នាក់រងរបួសក្រោយការផ្ទុះ២នៅផ្សារមួយក្នុងទីក្រុងបាមយ៉ាន់ ក្នុងខេត្តបាមយ៉ាន់ភាគកណ្តាលកាលពីថ្ងៃអង្គារ។
មន្ត្រីម្នាក់មកពីមន្ទីរសុខាភិបាលខេត្តបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា «តួលលេខចុងក្រោយបង្ហាញថា មនុស្ស១៧នាក់ រួមមានប៉ូលិសម្នាក់ត្រូវបានសម្លាប់និងជាង៥០នាក់រងរបួស។មនុស្សជាច្រើនរងរបួសធ្ងន់ ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើង»។
អ្នកនាំពាក្យខេត្តបានប្រាប់ស៊ីនហួរថា ការផ្ទុះ២បានកើតឡើងបន្តបន្ទាប់គ្នានៅផ្សារដែលមានមនុស្សច្រើនមួយក្នុងទីក្រុងនៅម៉ោង៤កន្លះរសៀល។
ប្រភពមិនផ្លូវការបាននិយាយថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយការផ្ទុះ នៅពេលមិនមានក្រុមណាចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើគោលដៅស៊ីវិលនេះ៕
ជនរងរបួសទទួលការព្យាបាលនៅមន្ទីរពេទ្យមូលដ្ឋានមួយក្នុងក្រុងបាមយ៉ាន់ ក្រោយការផ្ទុះនៅផ្សារមួយក្នុងក្រុងកាលពីថ្ងៃ២៤វិច្ឆិកា