Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​កំពូល...

តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ដដែល​

​ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញ​:​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។

​គួររំលឹកថា លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ។​

​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើប​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ បានចេញ​ដីកាឃុំខ្លួន​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​

​លោក រ៉ុង ឈុន ជាប់ចោទ​ពីបទ «​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​»៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular