Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​សែន :​ បរទេស​មិន​អាចមក​គាប​ឲ្យ​តុលាការ​កម្ពុជា​កាត់ក្តី​អ្នកនេះ​ឬ​អ្នកនោះ​ឲ្យ​បាន​លឿន​នោះទេ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​លើកឡើងថា​បរទេស​មិនអាច​បង្ខំ​ឲ្យ​តុលាការ​កម្ពុជា​កាត់​ដី​លើ​សំណុំរឿង​មួយ ចំនួន​ឲ្យ​បាន​ឆាប់​នោះទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន ប្រសាសន៍​នេះ​នៅក្នុង​ឱកាស​អ​ញ្ជើ ញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​«​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​»​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​បាន​នៅ​វិមាន​សន្តិភាព​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថាៈ​”​ខ្ញុំ​បាន​ប្ដឹង​ពីបទ​បរិហារកេរ្តិ៍​នៅ​តុលាការ​បារាំង គេ​បានកំណត់​ធ្វើ​សវនាការ​នៅ​ថ្ងៃទី ១ ខែកញ្ញា​ឆ្នាំ ២០២០” ។

​សម្តេច​បានលើកឡើង​ថាៈ​នេះ​ជា បណ្ដឹង​បរិហារកេរ្តិ៍​ដែរ​បាន​ប្តឹង​តាំង ពី​ឆ្នាំ ២០១៩ តុលាការ​បារាំង​ទើប តែ​កំណត់​រាល់ថ្ងៃ​បើក​សាវ​នា​ការ​នៅ​ថ្ងៃទី ១ ខែកញ្ញា ២០២២ គឺមាន​រយៈពេល​ដល់​ទៅ​៣​ឆ្នាំ ។​

​សម្តេច​បន្តថា​អញ្ចឹង​រឿង​អី​ពួក​បរ ទេស​មក​និយាយថា​តុលាការ​កម្ពុជា​កាត់ក្តី​យឺត ហើយ​ទាមទារ​ឲ្យ​កាត់ក្តី​ឲ្យ​បាន​ឆាប់​។ បើ​យើង​គ្មាន​លទ្ធភាព​ទៅ​បង្ខំ​តុលាការ​ស្រុក​បារាំង​ឱ្យ​កាត់ក្ដី​ឲ្យ​យើង​បាន​ឆាប់​ផង​នោះ ដូចនេះ​ពួក​បរទេស​ក៏​មិន​អាចមក​បង្ខំ​ឲ្យ​តុលាការ​កម្ពុជា​កាត់ក្ដី​អត់​បាន​លឿន​ដែរ​ព្រោះ​យើង​ក៏មាន​សំណុំរឿង​កក ស្ទះ​ជាច្រើន​ផងដែរ ។​ដូចគ្នា​អស់លោក​មិន​អាចមក​គាប​ឲ្យ​តុលាការ​កម្ពុជា​ធ្វើតាម​ខ្លួន​បាន​នោះទេ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular