Home ព័ត៌មានអន្តរជាតិ បា​ឡែន​រាប់សិ...

បា​ឡែន​រាប់សិប​ក្បាល​ឡើងមក​ងាប់​លើ​ឆ្នេរ​នូវែ​លសេ​ឡង់​

​ប្រែ​សម្រួលៈ​វាសនា​៖ បាន​ឡែន​pilot​ជិត​១០០​ក្បាល​បាន​ងាប់​ក្នុងការ​ហែល​មក​ជាប់​គឿង​ទាំង​ហ្វូង​មួយ​នៅ​កោះ​ឆា​ថា​ម​របស់​នូវែ​លសេ​ឡង់ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​អភិរក្ស​កាលពី​ថ្ងៃ​ពុធ​។​

​សត្វ​សមុទ្រ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ទាំងនេះ​ភាគច្រើន​បំផុត​បាន​ហែល​មក​ជាប់​លើ​ឆ្នេរ​ដោយ​ខ្លួនឯង​កាលពី​ចុង​សប្តាហ៍ តែ​ការងារ​ជួយសង្គ្រោះ​ត្រូវ​រារាំង​ដោយសារ​ទីតាំង​កើតហេតុ​នៅលើ​កោះដាច់​​ស្រយាល​ឆ្ងាយ​។​

​មន្ត្រី​និង​អ្នក​ជីវចម្រុះ​មក​ពី​នាយកដ្ឋាន​អភិរក្ស លោកស្រី ជេ​មម៉ា វែល បាន​និយាយថា​បា​ឡែន​pilot៦៩​ក្បាល​បាន​ងាប់​នៅពេល​មន្ត្រី​សត្វព្រៃ​ទៅដល់ និង​២៨​ក្បាល​រួម​ទាំង​ដូ​ហ្វាំង​៣​ក្បាល​ត្រូវបាន​សម្លាប់​​ចោល ដោ​យារ​តែ​ស្ថានភាព​សមុទ្រ​មិន​អំណោយផល​ណាមួយ​ទីនោះ​មាន​ឆ្លាម​ធំ​ដែល​បង្ក​អោយ​មាន​ការ​ហែ​លម​ក​ជាប់​ទាំង​ហ្វូង​បែបនេះ​។​

​កោះ​ឆា​ថា​ម​ធ្លាប់​ជា​ទីតាំង​ត្រី​បា​ឡែន​ហែល​មក​ជាប់គឿង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នូវែ​លសេ​ឡង់ ដោយ​នៅ​ឆ្នាំ​១៩១៨ ត្រី​ប្រភេទ​នេះ​ប្រមាណ​១.០០០​ក្បាល​បាន​ជាប់​គឿង​ងាប់​នៅ​ទីនោះ​៕

បា​ឡែន​pilot៦៩​ក្បាល​បាន​ហែល​មក​ជាប់​ងាប់​នៅលើ​ឆ្នេរ​កោះឆា​ថា​ម​នៅពេល​មន្ត្រី​សត្វព្រៃ​ទៅដល់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular