Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្ម​សម្ពោធ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាផ្លូវការ

រូបថតៈលោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជក​ម្មក្នុងពិធីសម្ពោធ

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ក្រសួង​ពាណិជ្ជក​ម្មព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​នេះ​បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Offical Launch E-Commerce Strategy) ដែលមាន​១០​ជំពូក​ក្នុង​គោលបំណង​ដើម្បី​សម្រេច បាន​នូវ​កំណើន​នៃ​ភាព​ប្រកួតប្រជែង​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុ​ជា​។

ពិធី​សម្ពោធ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជក​ម្មនិង​មានការ​អញ្ជើញ​ចូលរួម​ពី អន្តរក្រសួង ស្ថាប័ន​ចំនួន​១៩ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​នានា​យ៉ាង​ច្រ់ន​កុះករ​នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់​។​
យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កំណែទម្រង់​ជាច្រើន​សំដៅទៅ​ពង្រឹង និង​ការធ្វើ​ពិពិធ​កម្មវិស័យ​ដែលមាន​ផលិតភាព​លើ​សមាសធាតុ​សំខាន់​ចំនួន​១០ រួមមាន​៖​យុទ្ធសាស្ត្រ​គោលនយោបាយ និង​ផ្នែក​សម្របសម្រួល​ស្ថាប័ន​, ក្របខ័ណ្ឌ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​, បទ​ប្បញ្ញត្តិ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​, ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត​មាន​និង​ទូរកមនាគមន៍​, ហេ​ដ្ឋា​សម្ព័ន្ធ​ជំនាញ​ឌីជីថល​, ប្រព័ន្ធ​ទូទាត់​,​ភស្តុភា​រកម្ម​ពាណិជ្ជកម្ម ក្នុងស្រុក​,​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​,​ការទទួលបាន​ហិរញ្ញ​ប្ប​ទា​និង​ព័ត៌មាន​ពាណិជ្ជកម្ម​និង​ការគាំទ្រ​ទីផ្សារ​។​

រូបថតៈលោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជក​ម្មក្នុងពិធីសម្ពោធ

មានប្រសាសន៍​ក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ត្រី​ប៉ាន​សូរ​ស័ក្តិ​បាន​លើកឡើងថា​យុទ្ធសាស្ត្រ​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ ដែលមាន​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​២០១៥-២០២៥ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ ផែនការ​ជាតិ​បច្ចេកវិទ្យា​ព័ត​មាន​២០២០​និង​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិជ្ជកម្ម​២០១៩-២០២៣​។ លោក​បាន​បញ្ជាក់ថា សមាសធាតុ​ទាំង​១០​ខាងលើ របស់​យុទ្ធសាស្ត្រ ជា​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​រួមទាំង​ផែនការ​សកម្មភាព​យ៉ាង​លម្អិត​ត្រូវបាន​អនុម័ត​ដោយ​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ខែកក្កដា​កន្លងទៅ​។​ដូច្នេះ​ឱកាស​នេះ​ក្រសួងពាណិជ្ជកម្ម​រៀបចំ​ពិធី​សម្ពោធ​នេះ​ឡើង​ដើម្បី​ឈានដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល​នៅ​ឆ្នាំ​បន្តបន្ទាប់​៕​សរន

ក្រសួងពាណិជ្ជកម្ម​សម្ពោធ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម​សម្ពោធ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម​សម្ពោធ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាផ្លូវការ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular