Home ព័ត៌មានជាតិ នយោបាយ សម្តេចនាយក​រដ...

សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្មើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ប្រធាន​គណៈមេធាវី​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​«​មេធាវី​ស្ម័គ្រ ចិត្ត​សម្តេច​តេ​ជោ​»​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា​នេះ​នៅ​វិមាន​សន្តិភាព​។ សម្តេច​តេ​ជោ​បាន​មាន ប្រសាសន៍ថាៈ “​ដោយសារតែ​ច្បាប់​របស់​យើង​តម្រូវ​ឲ្យ​ការពារ​តែ​ជនក្រីក្រ ចុះ​អ្នកមាន​ដែល​មិន​ព្រមយក​មេធាវី ហើយ​ធ្វើ​មេធាវី​ខ្លួន ឯង​។ តែបើ​គាត់​មិន​ព្រមយក​មេធាវី​បានន័យថា​ដំណើរការ​ក្តី​មិនអាច​ដំណើរការ​ទៅបាន​ទេ ។ ព្រោះ​ច្បាប់​បាន​តម្រូវ​ឲ្យ​មាន​មេធាវី​ការពារ​ក្តី​”​។​

រូបថតៈសម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា សុំ​ឲ្យ​ពិចារណា​រួមគ្នា​កន្លងទៅ​គណៈមេធាវី​ជា​អ្នកចង្អុល​មេធាវី​កាតព្វកិច្ច ។​ឥឡូវនេះ​តើ គួរ​ធើ្វ​វិសោធនកម្ម​ប្រគល់​ការចង្អុល​មេធាវី​កាត​ព្ធ​កិច្ច​ទៅ​ឲ្យ​ប្រធាន​តុលាការ​ឬទេ​?​នេះ​ក៏​ជា​ចំណុច​ក្រៅពី​ពាក្យ​ជនក្រីក្រ​បន្ថែម​ដោយ​ចំណុច​ដែល​អ្នក​ទាត់ចោល​មិ​ព្រមយក​មេធាវី​ធ្វើ​ឲ្យ​សំណុំរឿង​ត្រូវ​អូសបន្លាយ​,​យើង​ត្រូវ​កំណត់​ឲ្យ​មាន​មេធាវី​កាតព្វកិច្ច​ដោយ​ប្រធាន​គណៈមេធាវី​ឬក៏​ដោយ​ប្រធាន​តុលាការ ។​សម្តេច​តេ​ជោ​បាន​បន្តថាៈ​ចំពោះមុខ​យន្តការ​មេធាវី​ស្ម័គ្រ ចិត្ត​តេ​ជោ​សែន ដើម្បី​ជួយ​ការពារ​ក្តី​និង​ប្រឹក្សា​ផ្នែក​ច្បាប់​ជាមួយ​ប្រជ​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដែល​ត្រូវការ​ផ្នែក​សេវា​ផ្លូវច្បាប់​នេះ​គឺជា​ជម្រើស​ល្អ​ជាងគេ​ដែល​ត្រូវ​ប្រឈម ។

​បច្ចុប្បន្ន​ក្រសួងយុត្តិធម៌​មាន​៦៨ រូប និង​មេធាវី​របស់​តេ​ជោ​សែន ១៥៣ នាក់ ក៏​អាច​ធ្វើជា​មេធាវី​កាតព្វកិច្ច​ដែរ ។​
​ជាមួយនេះ​សម្តេច​ក៏បាន​ស្នើឱ្យ​លោក គី តិច​ធ្វើការ​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត​នៅពេល​ដែលមាន​កិច្ចការ​ខ្លះ​អាច​ដើរតួ​ជា​មេធាវី​កាត​ព្វ កិច្ច​។​ក៏ប៉ុន្តែ​បញ្ហា​ស្ថិតនៅ​ត្រង់នេះ​ទៀត​បើសិនជា​កូនក្តី​ជា​ឃាតករ​,​ជា​មេ​គ្រឿងញៀន​ហើយ​យក​មេធាវី​តេ​ជោ​សែន​ទៅ​ការពារ​គឺ​វា​ចប់​តែ​។ ម្តង ដូចនេះ​ក៏ត្រូវ​ពិនិត្យ​បញ្ហា​នេះ ដែរ ។
​សម្តេច​បន្តថា​មេធាវី​កាតព្វកិច្ច​ដែល​ត្រូវបានតែងតាំង​រួចហើយ​ពួកគាត់​មិន​យកប្រាក់​បៀវត្ស​ទេ​។ ឥឡូវ​បាន​បែង ចែក​ទៅតាម​សាលាដំបូង​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​ហើយ ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular