ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ រាត្រីថ្ងៃពុធនេះ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Eufa Champions League នឹងឈានចូលដល់ជុំទី៥នៃវគ្គជម្រុះតាមពូល។
* ពូល A
ជំនួបយប់នេះគឺ Atl. Madrid vs Lokomotiv Moscow និង Bayern Munich vs Red Bull Salzburg។ Atl. Madrid (៤ពិន្ទ) ត្រូវការឈ្នះដាច់ខាតលើក្រុមមកពីរុស្ស៊ី Lokomotiv Moscow (២ពិន្ទុ) ហើយពួកគេរំពឹងធ្វើបានល្អយប់នេះ ព្រោះថា៦ប្រកួតចុងក្រោយក្នុងទឹកដីក្រុម Atl. Madrid ឈ្នះរហូត។
Bayern Munich (៩ពិន្ទុ) សង្ឃឹមឈ្នះស្ទើរ១០០ភាគរយយប់នេះ ដើម្បីកក់កៅអីវគ្គបន្ទាប់។ ក្រុមអូទ្រីស Salzburg (១ពិន្ទុ) គ្មានសង្ឃឹមសូម្បីតែស្មើនៅទឹកដីអាល្លឺម៉ង់។
* ពូល B
ជំនួបយប់នេះគឺ Monchengladbach vs Shaktar Donetsk និង Inter Milan vs Real Madrid។ Monchengladbach (៥ពិន្ទុ) ទើបតែលុត Shaktar Donetsk (៤ពិន្ទុ) ៦ទល់នឹង០ នៅទឹកដីអ៊ុយក្រែន ។ ក្រុមអាល្លឺម៉ង់នេះមានប្រវត្តិរឹងនៅក្នុងទឹកដីខ្លួនឯង រីឯក្រុមមកពីអ៊ុយក្រែនលេងឡើងចុះៗមិនទៀង ដូច្នេះលទ្ធផល Monchengladbach ឈ្នះមិនមែនជារឿងចម្លែក។
Inter Milan (២ពិន្ទុ) ចាញ់ Real Madrid (៤ពិន្ទុ) ៣ទល់២កាលនៅទឹកដីអេស្ប៉ាញ ប៉ុន្តែវិលមកទឹកដីរបស់ក្រុមអ៊ីតាលី លទ្ធផលអាចនឹងស្មើ ឬ ម្ចាស់ផ្ទះឈ្នះខ្ពស់ជាង ដោយហេតុថា Inter ស៊ុតចូល២ឬ៣គ្រាប់រហូតក្នុងការប្រកួតនៅទ្វីបអឺរ៉ុបនាប៉ុន្មានប្រកួតចុងក្រោយ។
* ពូល C
ជំនួបយប់នេះគឺ Marseille vs Porto និង Olympiakos Piraeus vs Manchester City ។ Marseille (០ពិន្ទុ) កុំថាឡើយឈ្នះឬស្មើ សូម្បីតែស៊ុតក៏មិនទាន់ចូល១គ្រាប់ផង ហើយកំណត់ត្រាគឺឈ្នះសូន្យនៅក្នុង CL ឆ្នាំនេះ។ Porto (៦ពិន្ទុ) នឹងប្រឹងយកឈ្នះដើម្បីវ៉ាឱ្យដាច់ ៦ ពិន្ទុពីក្រុមលេខ ៣ Olympiakos ដែលត្រូវលេងជាមួយ Man City។
Man City (៩ពិន្ទុ) គ្មានរំពឹងអ្វីក្រៅតែពីយក ៣ ពិន្ទុឱ្យបានពីក្រុមក្រិក Olympiakos (៣ពិន្ទុ) នោះឡើយ ដើម្បីឡើងទៅវគ្គបន្ទាប់។
* ពូល D
ជំនួបយប់នេះគឺ Ajax vs Midtjylland និង Liverpool vs Atalanta ។ Ajax (៤ពិន្ទុ) រំពឹងឈ្នះ Midtjylland (០ពិន្ទុ) យ៉ាងហោចក៏២គ្រាប់ដែរ ខណៈកាលពីជើងទី១បានយកឈ្នះក្រុមដាណឺម៉ាកនៅក្រៅទឹកដី ២-១ ទាំងអវត្តមានកីឡាករ ៧ នាក់ដោយសារកូវីដ១៩។
Liverpool (៩ពិន្ទុ) ទោះមានបញ្ហារបួសកីឡាករច្រើនក៏ពិតមែនប៉ុន្តែកាលពីចុងសប្តាហ៍បានយកឈ្នះ Leicester ៣-០ ដូចគ្មានរឿងអីកើតឡើង។ គីឡូត្រឹម Atalanta (៤ពិន្ទុ) មិនមែនជាឧបសគ្គសម្រាប់ហង្សក្រហមយប់នេះឡើយ។ ហង្សក្រហមនឹងប្រឹងយកឈ្នះ ឬយ៉ាងហោចណាស់ក៏ស្មើដែរដើម្បីកក់កៅអីទៅវគ្គបន្ទាប់៕
ការព្យាករណ៍ CL យប់នេះ ៖
00:55 Monchengladbach 1-0 Shaktar Donetsk
00:55 Olympiakos Piraeus 1-3 Manchester City
03:00 Ajax 1-0 Midtjylland
03:00 Atl. Madrid 2-0 Lokomotiv Moscow
03:00 Bayern Munich 3-0 Red Bull Salzburg
03:00 Inter Milan 2-1 Real Madrid
03:00 Liverpool 1-0 Atalanta
03:00 Marseille 1-3 Porto