Home ប្លែកៗ ស្ត្រី​អូ​ម៉ង...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស​ឆ្កែ​ឆ្មា​ជិត​៥០០​ក្បាល​មក​ចិញ្ចឹម​ពេញ​ផ្ទះ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ឆ្កែ​ឆ្មា​ជាង​១០​ក្បាល​កំពុង​ប្រជែង​គ្នា​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី​ម្ចាស់​ស្រី​របស់​វា​ឈ្មោះ ម៉ា​យ៉ាម អាល់ បា​លូ​ស៊ី ខណៈ​នាង​កំពុង​ឱ្យ​ចំណី​ពួក​វា​ស៊ី​នៅផ្ទះ​របស់​នាង​នៅ​រដ្ឋធានី​មូស្កា​តនៃ​ប្រទេស​អូ​ម៉ង់​។​

​ត្បិត​មានការ​ត្អូញត្អែរ​ពី​អ្នកជិតខាង​និង​ការកើនឡើង​ចំណាយ​ក៏ពិតមែន ក៏​ប៉ុន្តែ​នាង​ឥឡូវ​ប្រមូល​បាន​ឆ្មា ៤៨០ ក្បាល​និង​ឆ្កែ ១២​ក្បាល ដោយ​ពណ៌នា​ពួក​វា​ថា​ជា​អ្នកជំរុញ​អារម្មណ៍​ឱ្យ​រីករាយ និង ប្រសើរ​ជាង​មិត្តភក្តិ​ជា​មនុស្ស​។​

​នាង​និយាយថា “​ខ្ញុំ​យល់ឃើញថា សត្វ​មាន​ភាពស្មោះត្រង់​ជាង​មនុស្ស ជាពិសេស​ឆ្កែ​និង​ឆ្មា​”​។

​កើតមក​ជា​កុមារ​កំព្រា នាង​បា​លូ​ស៊ី​បាន​ចិញ្ចឹម​ឆ្កែ​ឆ្មា​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ដោយ​សត្វ​ភាគច្រើន​គឺ​នាង​សង្គ្រោះ​តាមផ្លូវ​។​

​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា នៅ​អូ​ម៉ង់​មាន​ការបោះបង់​ចោល​ឆ្មា​ឆ្កែ​ច្រើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ត្បិត​ត្រូវ​រង​ការផាកពិន័យ ២៥ ដុល្លារ​សម្រាប់​ការបោះបង់​ចោល​សត្វ​ចិញ្ចឹម​មួយ​ក្បាល​ក៏ដោយ​។

​នាង​បា​លូ​ស៊ី​ចំណាយ​លុយ​ប្រហែល ៧.៨០០ ដុល្លារ​ក្នុង​មួយ​ខែ​លើ​ការ​មើលថែ​សត្វ​ចិញ្ចឹម​របស់​នាង ក្នុងនោះ​មាន​ឆ្មា ១៧ ក្បាល​ពិការភ្នែក ហើយ​ក្រៅពី​ការចិញ្ចឹម​ឱ្យ​ចំណី នាង​ក៏​នាំ​ពួកវា​ទៅ​ពេទ្យសត្វ​ញឹកញាប់​ផងដែរ​៕

​ឆ្កែ​ឆ្មា ជិត​៥០០ ក្បាល​រស់នៅ​យ៉ាង​សុខសាន្ត​នៅផ្ទះ​របស់​នាង​បា​លូ​ស៊ី​នៅ​រដ្ឋធានី​មូស្កា​តនៃ​ប្រទេស​អូ​ម៉ង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular