ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានថ្លែងថាមានមេធាវីខ្លះបានធ្វើពហិកាដើរចេញពីតុលាការក្នុងពេលដែលខ្លួនតែងស្រែកថាចង់ពន្លឿននីតិវិធីតុលាការ។នេះគឺជាកំហុសខាងយុទ្ធសាស្ត្រផ្លូវច្បាប់មួយដ៏ធំ ។ក្នុងន័យនេះសម្តេចតេជោបាន ស្នើឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កុំធ្វើពហិកាដើរចេញពីតុលាការឱ្យសោះ។
រូបថតៈក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកានេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាៈ”ការដើរចេញពីតុលាការរបស់មេធាវីខ្លះនោះគឺជាកំហុសយុទ្ធសាស្ត្រមួយដែលមិនគួរឱ្យកើតឡើងនោះឡើយដែលធ្វើឱ្យតុលាការបង្ខំបិទសវនាការព្រោះគេធុញនឹងទង្វើបែបនេះហើយក៏ជាមូលហេតុមួយធ្វើឱ្យមានការអូសបន្លាយយូរផងដែរ ។ ចង់ជំរុញការងារនេះបានឆាប់ប៉ុន្តែខ្លួនឯងបែរជាធ្វើពហិកាដើរចេញសារណាការ “។
សម្តេចបានសុំឲ្យមេធាវីស្ម័គ្រចិត្តកុំធ្វើពហិការដើរចោលតុលាការដែលធ្វើឲ្យតុលាការត្រូវផ្អាកហើយលើកពេលសវនាការ។នេះជាបណ្ដាំរបស់សម្តេច។កុំធ្វើដូចមេធាវីខ្លះចង់រុញដំណើរការឲ្យលឿនតែខ្លួនឯងបែរ ជាដើរចេញធ្វើឲ្យតុលាការមិនអាចកាត់ក្ដីកើត។ ដូចនេះការយឺតយ៉ាវមិនមែនមកពីតុលាការទេតែមកពីមេធាវីតែម្ដង។តុលាការគេកំពុងដំណើរការក្តីដល់ខ្លួនជាមេធាវីមិនពេញចិត្តដើរចេញតុលាការត្រូវអង្គុយចាំឬបិទសនាវការចោលតែម្ដងរួចហើយមួយខែពីរខែទើបកោះឡើងវិញម្ដងទៀតធ្វើឱ្យដំណើរការក្តីរបស់ខ្លួនយឺត ៕សរន
រូបថតៈក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ
រូបថតៈក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ