Home ព័ត៌មានជាតិ សន្តិសុខ លើក​ពេល​សវនាក...

លើក​ពេល​សវនាការ សំណុំរឿង​ឧបឃាត ទៅ​ថ្ងៃទី​១៥ ធ្នូ ខាងមុខនេះ​វិញ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ឌុ​ច សុខ​សារិន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​លើក​ពេល សវនាការ​ជំនុំជម្រះ សំណុំរឿង​ឧបឃាត ដែល​ម​មាន​លោក សម រង្ស៊ី និង​គូកន ៨ នាក់​ផ្សេងទៀត ជា​ជនជាប់ចោទ ទៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​វិញ បន្ទាប់ពី​មេធាវី​ការពារ​ជន​ជាប់ បានដាក់​លិខិតស្នើ​មក​តុលាការ អោយចេញ​ដីកាកោះ​ថ្មី ។​

​ក្នុងការ​ចាប់ផ្ដើម​សវនាការ នា​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ តុលាការ បាន​បង្ហាញថា លោក​មេធាវី សំ សុ​គង់ មេធាវី​ការពា​ក្ដី អោយ​ជនជាប់ចោទ​ទាំង ៩ នាក់ បានដាក់​លិខិត​ស្នើសុំ​ថ្មី​មក សូមអោយ​តុលាការ ចេញ​ដីកាកោះ ដោយ​ដាក់​អ​ស័​យ​ដ្ឋា​ន​ថ្មី ចុងក្រោយ​របស់​កូនក្ដី​ខ្លួន​វិញ ។​

​ចំណុច​នេះ លោក សេង ហៀ​ង តំណាង​អយ្យការ បាន​លើកឡើងថា ការស្នើ​របស់​មេធាវី​ការពា​ក្ដី ជនជាប់ចោទ គឺជា​ចេតនា​គេចវេស ដោយសារ​ជនជាប់ចោទ ទាំង ៩ នាក់ មាន​អ​ស័​យ​ដ្ឋា​ន នៅ​កម្ពុជា ហើយ​ប្រព្រឹត្ត​បទល្មើស នៅ​ប្រទេស​កម្ពុជា ហើយ អយ្យការ បាន​បំពេញ​នីតិវិធី កោះហៅ តាម​អ​ស័​យ​ដ្ឋា​ន​នេះ រួច​អស់ហើយ ។​

​លោក សួង ចាន់ថន មេធាវី​តំណាង រាជរដ្ឋាភិបាល បានលើកឡើង​ថាៈ តុលាការ បាន​បំពេញ​នីតិវិធី ក្នុងការ​កោះហៅ ជនជាប់ចោទ និង​មេធាវី​ការពារ ជនជាប់ចោទ រួច​អស់ហើយ ថែមទាំង​ជនជាប់ចោទ បានចេញ​សេចក្ដីថ្លែងការណ៍ ជា​បន្តបន្ទាប់ ពី​សវនាការ​នេះ​ទៀតផង ដូច្នេះ​តុលាការ គប្បី​បន្ត​នីតិវិធី ជំនុំជម្រះ ។​

​ទោះបី​មានការ​លើកឡើង បែបនេះ​ក្ដី ក្នុងការ​សម្រេច​ចុងក្រោយ ក្រុមប្រឹក្សាតុលាការ បានកំណត់​យក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ ដើម្បី​បន្ត​សវនាការ ហើយ​តុលាការ នឹងធ្វើ​របាយការណ៍ ពី​ឥរិយាបទ​របស់​មេធាវី ការពារ​ជនជាប់ចោទ ទៅ​គណៈមេធាវី​។​

​សូមបញ្ជាក់ថា អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៩ រូប ដែល​តុលាការ កាត់ទោស​នេះ រួមមានៈ ១ លោក សម រង្ស៊ី , លោក អេង ឆៃអ៊ាង , លោកស្រី មួរ សុខ​ហួរ , លោក អ៊ូ ច័ន្ទ​រិ​ទ្ធិ , លោក ហូ វ៉ាន់ , លោក ឡុង រី , លោក ម៉ែន សុថា​វរិ​ន្ទ្រ , លោកស្រី ជូ ឡុង​សូ​មួ​រ៉ា និង លោក នុត រំដួល​។ តុលាការ បាន​ចោទប្រកាន់ បុគ្គល​ទាំង ៩ នាក់​នេះ ពីបទ « ឧបឃាត​» តាម​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​រាជធានី​ភ្នំពេញ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular