Home ព័ត៌មានជាតិ សន្តិសុខ ក្មេងស្រី​អាយ...

ក្មេងស្រី​អាយុ​មួយឆ្នាំ បាន​ស្លាប់ ដោយសារ​ឪពុក​ចិន យក​កន្ត្រៃ​ចាក់ ពេល​មាន​ជម្លោះ ជាមួយ​ប្រពន្ធ​ខ្មែរ​

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ក្មេងស្រី​អាយុ​មួយឆ្នាំ បាន​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ឪពុក ជា​ជន​ជាតិចិន យក​កន្ត្រៃ​ចាក់​សម្លាប់ ពេល​កើតមាន​ជម្លោះ​ជាមួយ ប្រពន្ធ​ជា​ជនជាតិខ្មែរ កាលពី​វេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​២៤ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ នៅក្នុង​បន្ទប់​លេខ​១០១ ផ្ទះសំណាក់​មង្គល ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ក្មេងស្រី​រងគ្រោះ ឈ្មោះ ទ័​រ ទ័​រ អាយុ​១​ឆ្នាំ ឪពុក​ឈ្មោះ ភី​ន ភី​ន អាយុ​៣០​ឆ្នាំ ជា​ជន​ជាតិចិន ដែលជា​ឃាតករ ចាក់​សម្លាប់​កូន​ខ្លួនឯង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ម្តាយ​ឈ្មោះ ធុង ចាន់​រះ អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ កន្លងមក ម្តាយ​ក្មេងស្រី​រងគ្រោះ មាន​ជម្លោះ​ជាមួយ​ប្តី ហើយ​បាន​រត់ចោល​ប្តី និង​កូនស្រី​តូច ទៅ​រស់នៅ​ភូមិ​សង្កែ​រោង ឃុំ​រហាស់ ស្រុក​រវៀង ខេត្តព្រះវិហារ អស់​មួយរយៈ ។ លុះ​ក្រោយមក ម្តាយ​រូបនេះ បានមក​ជួល​បន្ទប់​លេខ​១០១ ផ្ទះសំណាក់​មង្គល ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ស្នាក់នៅ​វិញ និង​បានរស់នៅ​ជាង ១ ខែ​ហើយ ។ លុះ​បាន​ប្រហែល ១០ ថ្ងៃ​មុននេះ ប្តី​បាន​បីកូន​ស្រី​តូច​របស់ខ្លួន ទៅ​ជួប​មុខ​ម្តាយ នៅផ្ទះ​សំណាក់​នេះ ដោយបាន​រស់នៅ ជាមួយគ្នា ក្នុង​ភាព​រកាំរកូស រហូតមក ។​

​ប្រភព​ដដែល បាន​បន្តថាៈ ភាព​រស់នៅ​មិន​ចុះសម្រុង​គ្នា ជា​ប្តី​ប្រពន្ធ​នេះ បានធ្វើ​ឲ្យ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង កាលពី​ម៉ោង ២ រសៀល ថ្ងៃទី​២៤ ខែវិច្ឆិកា ។ ពេលនោះ​ម្តាយ​ក្មេងស្រី​នោះ ទ្រាំលែងបាន ក៏​ចាក​ចេញពី​បន្ទប់​ផ្ទះសំណាក់ បាត់ទៅ ។ ខណៈ​ប្រពន្ធ ចេញផុត ស្រាប់តែ​បុរស​ជា​ប្តី បាន​យក​កន្ត្រៃ​ដែក ចាក់​កូន​ខ្លួនឯង ជាច្រើន​កន្ត្រៃ បណ្តាល​ឲ្យ​បាត់បង់​ជីវិត នៅលើ​ពូក​ក្នុង​ថ្លុកឈាម រួច​ចាក់​ខ្លួនឯង ជាច្រើន​កន្ត្រៃ បណ្តាល​ឲ្យ​រងរបួស ផងដែរ ។​

​តាម​ប្រភព​ដដែល បាន​បន្តទៀតថាៈ ពេលនោះ បុរស​ម្នាក់ ជា​ឪពុកមា របស់​ក្មេងស្រី​រងគ្រោះ ដែល​បានឃើញ​ហេតុការណ៍ ក៏​ស្ទុះ​ទៅ​ជួយ​ក្មួយ​ស្រី ដោយ​លើក​បីត្រកង ចេញពី​ក្នុង​បន្ទប់ នាំទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ។ ប៉ុន្តែ​ហួសពេល​ទៅហើយ ដោយ​ក្មេងស្រី​រងគ្រោះ​រូបនោះ បាន​បាត់​បង់ជីវិត បាត់ទៅហើយ ។​

​បន្ទាប់ពី​ហេតុការណ៍ ខាងលើនេះ បានកើត​ឡើង សន្តិសុខ​មន្ទីរពេទ្យ បានផ្ដល់​ព័ត៌មាន ដល់​សមត្ថកិច្ច​នគរ​បាល ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ចុះ​មកដល់​ភ្លាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ឪពុក ដែល​កំពុង​អង្គុយ នៅក្នុង​បន្ទប់​ជួល លេខ​១០១ នៃ​ផ្ទះសំណាក់​មង្គល នោះ​តែម្តង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular