Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​យក​ម៉ូតូ នៅមុខ​គ្លីនិក​ចិន យីហោ យី ខាង​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ លួច​យក​ម៉ូតូ នៅ​ចំណុច​មុខ​គ្លីនិក យីហោ យី​ខាង (​គ្លីនិក​ចិន​) ផ្លូវ​ក្រសួងការបរទេស ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ទន្លេបាសាក់ ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ផន អូន អធិការរង នគរបាល​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ម៉ៅ បញ្ញា ហៅ ញ៉ា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ស្នាក់​នៅផ្ទះ តាមផ្លូវ​លេខ​៦៥ ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ម៉ៅ ពុធ​ធីវ៉ាន់ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ផ្ទះ​លេខ​១៦៨ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ ចុងភៅ​។​

​លោក ផន អូន បាន​ឲ្យ​ដឹង​ទៀតថាៈ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា វេលា​ម៉ោង​២​និង​៣០​នាទី រសៀល ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សា​របឹង​កេងកង ក្នុង​គោលបំណង មក​យកលុយ​បង នៅ​ផ្សារ​ចិន មុខ​អគារ​ដឹ​ព្រី​ន ផ្លូវ​ក្រសួងការបរទេស ក៏បាន​ដើរចូល​ក្នុង​ផ្សារ ដោយ​មិនបាន​ដក​កូនសោ​ម៉ូតូ យកតាម​ខ្លួន​ទេ​។ មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ ដើរ​ត្រ​ទ្ប​ប់​មក​យក​ម៉ូតូ​វិញ ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន​តែម្តង​។ ក្រោយមក​សមត្ថកិច្ច បាន​បើក​មើល​កាមេរ៉ា​សុវត្ថិភាព ហើយ​បានកំណត់​មុខសញ្ញា បាន​ថា​ជា​ឈ្មោះ​ញ៉ា​។ លុះ​មកដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ទន្លេបាសាក់ ខណ្ឌចំការមន ក៏បាន​ស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ម៉ៅ បញ្ញា បាន​នៅ​ចំណុច​ក្នុង​បរិវេណ​ផ្សារ​ចិន រួច​បាន​នាំមក​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​សាកសួរ និង​ចាត់ការ តាម​នីតិវិធី​តែម្តង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular