Home ព័ត៌មានជាតិ សង្គម ស្ថានទូត​កម្ព...

ស្ថានទូត​កម្ពុជាៈ មន្ទីរពេទ្យ Daegu Fatima ពិនិត្យ​សុខភាព ជូន​មន្ត្រីរាជការ និង​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ ដោយ​ឥតគិតថ្លៃ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក្នុង​គោលបំណង​លើកកម្ពស់ សុខមាលភាព​មន្ត្រីរាជកា​រ ក៏ដូចជា ពលរដ្ឋ​ខ្មែរ និង​ឆ្លើយតប​នឹង​សំណូមពរ ក៏ដូចជា ការការពារ ទប់ស្កាត់ នូវ​ហានិភ័យ​ផ្សេងៗ ដែល​អាចធ្វើឱ្យ​ប៉ះពាល់ ដល់​សុខភាព និង​អាយុជីវិត​ដ៏​មានតម្លៃ របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​សហការ​ជាមួយ សម្ព័ន្ធ​សមាគម​ផ្លាស់ប្ដូរ​វប្បធម៌ និង​សហប្រតិបត្តិការ មនុស្សធម៌ ថេ​ហ្គូ​ខ្យង​ប៊ុ​ក​-​កម្ពុជា DGIEA និង​មន្ទីរពេទ្យ Daegu Fatima រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព​ទូទៅ ពិនិត្យ​បេះដូង ថត​កាំរស្មី អ៊ិ​ច ( X-Ray ) ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ បាន​ចំនួន ៥០ នាក់ ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ Daegu Fatima ។​

​លោកស្រី KIM Sun-Mi ប្រធាន​មន្ទីរពេទ្យ Daegu Fatima បាន​ថ្លែងអំណរគុណ ដល់​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​ប្រតិភូ ដែល​បាន​អញ្ជើញ​មក និង​លើកឡើង​បន្ថែមថាៈ ថ្ងៃនេះ បានកើត​ឡើង ពិតប្រាកដ​ហើយ នូវ​គម្រោង​ដែល​បាន​ជជែក​គ្នា ពី​ពេលមុន ដែល​ស្ថានទូត​កម្ពុជា បានស្នើ​ដល់​មន្ទីរពេទ្យ Daegu Fatima និង​សម្ព័ន្ធ DGIEA ក្នុង​ការរៀបចំ​កម្មវិធី​ពិនិត្យ និង​ព្យាបាល​សុខភាព ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ​។​

​លោកស្រី បាន​បន្ថែមថាៈ នេះ​ជាការ​ចាប់ផ្ដើម ហើយនឹង​មាន​ជា​បន្ដបន្ទាប់​ទៀត ដែល​គម្រោង​បន្ទាប់ គឺ​មន្ទីរពេទ្យ នឹង​ផ្ដល់ជូន ដល់​ស្ថានទូត​កម្ពុជា ក្នុងការ​ព្យាបាល​ប្រជាជន​កម្ពុជា ដែល​ជួប​ការលំបាក និង​ខ្វះ​ជីវភាព​។​

​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុងឱកាស​នោះ បាន​ថ្លែងអំណរគុណ ដល់​មន្ទីរពេទ្យ Daegu Fatima និង​សម្ព័ន្ធ DGIEA ដែល​បាន​ខិតខំ​បន្ដ ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ជា​គុណប្រយោជន៍ ដល់​ប្រជាជន​ទាំងពីរ ហើយ​លោក ក៏បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ មន្ទីរពេទ្យ Daegu Fatima មេត្តា​បន្ដ​ជួយ​ដល់​កម្ពុជា និង​ប្រជាជន​កម្ពុជា លើ​វិស័យ​សុខាភិបាល ដែល​កន្លងមក មន្ទីរពេទ្យ បានធ្វើ​សកម្មភាព​ជាច្រើន តាម​បណ្ដា​ខេត្ត​ជាច្រើន បន្ទាប់ពី​បាន​អាក់ខាន មួយរយៈ​កាល​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular