Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ខណ្ឌដង...

នគរបាល​ខណ្ឌដង្កោ ចាប់​ជនសង្ស័យ​៣​នាក់ លួច​សម្ភារៈ​គ្រឿងសំណង់​ប្រជាពលរដ្ឋ និង​រកឃើញ​គ្រឿងញៀន​មួយចំនួន​

ដោយ​: សម្បត្តិ / ភ្នំពេញ​: ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំងចម្រុះ នៃ​អធិការ​ខណ្ឌដង្កោ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​លួច​សម្ភារៈ​គ្រឿងសំណង់​ប្រជាពលរដ្ឋ និង​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពី​វេលា​ម៉ោង ៣៖៣០​នាទី​ទាបភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះល្វែង​កំពុង​សាងសង់​ផ្លូវ​១០៤ ភូមិ​ក្រាំង​ក្រួច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖
*​ទី​១៖ ឈ្មោះ ប៉ាល់ ប៊ុនថន ហៅ​ជ្រុ​យ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
*​ទី​២៖ ឈ្មោះ ឡុង ស៊ី​ដា​នី ហៅ ជឿន អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
*​ទី​៣៖ ឈ្មោះ សឿន សំបូរ ហៅ យួន អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
​ជនសង្ស័យ​ទាំង​០៣​នាក់ មាន​សារធាតុ​ញៀន ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ុន សារិន អាយុ​៧១​ឆ្នាំ មុខរបរ​ម៉ៅការ​សំណង់ ទីលំនៅ​ភូមិ​ទី​២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ចំពោះ​វត្ថុតាង​ចាប់យក រួមមាន​៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​ថង់​តូច​, កាំបិតប៉័ងតោ​ចំនួន​០២, ដង្កាប់​ចំនួន​០១, កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​០១, ម៉ូតូ​ម៉ាក​សេ ១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ (​ម៉ូតូ​ចាស់​) មាន​កន្ទុយ​រ៉ឺម៉ក​ចំនួន​០១​គ្រឿង​, ទ្វារ​ដែក​ចំនួន​០១, ម៉ូ​ទ័​រ​ពណ៌​លឿង​ចំនួន​០២​គ្រឿង​, គ្រោងបង្អួច​ចំនួន​០១​ផ្ទាំង​, ដែក​ពុ​ម្ភ​សរសរ​ចំនួន​០៤​ផ្ទាំង​, ដែក​កំណាត់​តូចៗ​មួយចំនួន​។​
​សមត្ថកិច្ច​បន្តថា នៅវេលា​ទាបភ្លឺ​ជនរងគ្រោះ​កំពុង​ដេក​លង់​នឹង​ដំណេក​ស្រាប់តែ​ជនសង្ស័យ ចូល​លួច​យក​សម្ភារ​ជា​គ្រឿងសំណង់​បានសម្រេច ភ្លាមៗ​នោះ​ជនរងគ្រោះ​ដឹង ក៏បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ទាំង​៣​នាក់ រួមទាំង​វត្ថុតាង​ផងដែរ​។​

​ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​សម្ភារ​គ្រឿងសំណង់រ​បស់​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​ជនរងគ្រោះ​ក៏បាន មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទៀន ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​ជនសង្ស័យ ខាងលើ​តាម​នីតិវិធី​ច្បាប់​តែម្តង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular