ដោយ: អង្គរតូច / សៀមរាប: យុវជនម្នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយ ក្នុងហេតុការគ្រោះថ្នាក់ដោយរថយន្រក្រុមហ៊ុនវិបុលបុកគោយន្តកន្ត្រៃ។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៥៥នាទី ត្រង់ចំណុចផ្លូវបំបែកខាងកើត អនុវិទ្យាល័យស្ពានត្នោត ស្ថិតក្នុង ភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប លើដងផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥ទៅ២៤៦។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តក្រុមហ៊ុនវិបុលអិចប្រេស ដឹកអ្នកដំណើរ ម៉ាក FONTON ពាក់ស្លាកលេខភ្នំពេញ 2AF 7151 ប្រភេទដឹកអ្នកដំណើរធុនតូច ១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត។ រថយន្តបានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម អ្នកបើកបរឈ្មោះ អ៊ាត ប៉េត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) និងអ្នករួមដំណើរ ២នាក់ទៀត ទី១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុករបួសស្រាល ទី២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទឺពេទ្យ មណ្ឌល សុខភាព ស្ពានត្នោត។ គោយន្តបើកពីកើតទៅលិចគោលបំណង អ្នកទាំង៣ឪពុកម្ដាយកូន ទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
លោកបានបន្តថា ក្នុងហេតុការណ៍ បណ្តាលអោយខូចខាតស្រាល រថយន្ត១គ្រឿង និងគោយន្ត កន្រៃ្ត១គ្រឿង។ មូលហេតុរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON
ឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីបុកហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយកើតហេតុកម្លាំងជំនាញចុះវាស់វែង ប្រគល់សាកសពជូនក្រុមគ្រួសារ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការស្រុក រៀបចំតាមនិតិវិធីច្បាប់៕