ដោយ: រ៉ាម៉ន/ ភ្នំពេញ: កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានចាត់តំណាង លោកវរសេនីយ៍ទោ ស៊ិន សំអាត និងលោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ អធិការរងខណ្ឌ ដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឈូក ចិន្តា នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញភារកិច្ច ចុះរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបាននាំមកជូន នូវថវិកាឧបត្ថម្ភ របស់ លោកស្នងការនគរបាល រាជធានីភ្នំពេញ ចំនួន ២លានរៀល និងភេសជ្ជៈមួយចំនួន សម្រាប់ជួយសម្រួល ដល់ការសម្រាកព្យាបាលជំងឺ៕/V