Home កម្សាន្ត ម៉ូ​លីកា ទិញ​...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប​ជាង​១២​ម៉ឺន​ដុល្លារ​ជូន​ស្វាមី

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ ថ្មីៗ​នេះ តារា​ហ្វេ​ស​ប៊ុ​ក និង​ជា​អតីត​តារាចម្រៀង ម៉ូ​លីកា បាន​ជូន​កាដូ ដល់​ស្វាមី​របស់​នាង គួរអោយភ្ញាក់ផ្អើល បន្ទាប់ពី​តារា​ស្រី​រូបនេះ បានឃើញ​ការ​ត្អូញត្អែរ​របស់​ស្វាមី តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពោល​ស្វាមី​នាង តែងតែ​ស៊ែ ចែករំលែក​រូបភាព​ឡាន​សេរី​ទំនើប អប​ដោយ​ពាក្យ​ពេជ្រ លេងសើច​មួយចំនួន​។

​ដោយ​មើលឃើញ ការ​ត្អូញត្អែ​បែប​លេងសើច​របស់​ប្តី ដូចនេះ ម៉ូ​លីកា ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង Nk Molika Beauty Trending Co.Ltd រូបនេះ បាន​ទិញ​រថយន្ត ទំនើប ម៉ាក​Ford ស៊េរី​ឆ្នាំ​២០២០ ដ៏​ថ្មី​សន្លាង​ពណ៌​ស តម្លៃ ១២៨០០០​ដុល្លារ​ជូន​ស្វាមី​របស់​នាង​ភ្លែត​តែម្តង​។

​ម៉ូ​លីកា បាន​ថ្លែង​សារ​ថា​”​ឡាន​នេះ​បានមកពី​កាល​ក់​ផលិតផល​សម្រក អូន​គ្មាន​អី​ច្រើន​ឲ្យ​ប្ដី​ទេ គ្រាន់តែ​អូន​បាន​បំពេញ បំណង​ប្ដី ឃើញ​ប្ដី Share Mo Lika ឡាន​ហ្នឹង​រាល់ថ្ងៃ ហើយ​ប្រពន្ធ​ដើររក​ពេញ​ភ្នំពេញ​អស់ហើយ គ្មាន​ព័​ណ​ខ្មៅ​ដែល​ប្ដី​ចង់​បានទេ សល់​តែ​ព័​ណស​មួយ​ហ្នឹង ទើប​ខំ​ទិញ​ទាំងយប់​មក​Surprise ប្ដី​”​។​ ​

​ដោយឡែក​ស្វាមី​របស់​ម៉ូ​លីកា លោក​ហុង ម៉ា​នុ​ណ វិញ បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេលដែល​ត្រូវ​ភរិយា​ផ្ដល់​កាដូ​រថយន្ដ​ក្នុង​ក្ដី​ស្រ​ម៉ៃ​នេះ ដោយ​លោក​បានចេញ​សារ​ថា ”​អរ​ណុណ​ប្រពន្ធ​សម្លាញ់​ដែល​តែងតែ​លើកលែង និង​តស៊ូ​ជាមួយគ្នា​កន្លងមក​។ អរគុណ​ខ្លាំង​សម្រាប់​ការដូ​ដ៍​ធំ​មួយ​នេះ​គឺថា​រក​ពាក្យ​អ្វី​ថ្លែង​មិន​ចេញ​នោះទេ ព្រោះថា​រំភើប​ខ្លាំងពេក​។​បង​មានតែ​ពាក្យ​ជូនពរ​អូន​ឲ្យ​សម្រស់​កាន់តែ​ស្អាត សុខភាព​រឹងមាំ ជាពិសេស​ជូនបរ​ឲ្យ​អូន​លក់​ផលិតផល​កាន់តែ​ដាច់​ជាងនេះទៀត​”​។​

​ការទិញ​បាន​រថយន្ដ Ford 2020 នេះ ជា​រថយន្ដ​ទី​៣​ហើយ​សម្រាប់​ម៉ូ​លីកា ព្រោះ​មុននេះ​នាង​មាន​រថយន្ដ​២​គ្រឿង​ជិះ​ឆ្លាស់គ្នា​នោះ គឺ Range Rover និង Jaguar ស្របពេល​ដែល​មុន​មាន​ព័ត៌មាន​ថា នាង​ទើបបាន​ទិញ​ផ្ទះ​វីឡា​យ៉ាង​ស្រស់ស្អាត​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លា​ផងដែរ​។ គេ​កត់សម្គាល់ថា ក្រោយ​ផ្អាក​អាជីព​ចម្រៀង​ម៉ូ​លីកា បានក្លាយ​ទៅជា​អ្នកលក់​ផលិតផល​តាម​Online ដ៏​លេចធ្លោរ​ម្នាក់​នាពេល​បច្ចុប្បន្ន ដែលមាន​ជីវភាព​កាន់តែ​ធូ​ធារ ហើយ​មុខ​ជំនួញ​កាន់តែ​រីក​ធំ​ផងដែរ ទើប​ធ្វើ​ឲ្យ​នាង​មានលទ្ធភាព​ជិះ​រថយន្ដ​១​គ្រឿង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លា​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular