Home ព័ត៌មានជាតិ សង្គម ពិនិត្យ​ដំណើរ...

ពិនិត្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​និង​ជួប​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ដី​ដោះស្រាយ​ទំនាស់​ចប់​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ម៉ាឡៃ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក ឃុំ​បន្ត​ចុះទៅ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​ផ្លូវ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅលើ​ទីតាំង​ដី​ទំនាស់​ដោះស្រាយ​ចប់​ចំនួន​៣០០​ហិកតា នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច ៦៧១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។ គឺ​ដី​ដែល​ស្ថិតក្នុង​គោលនយោបាយ​នៃ​ការដោះស្រាយ​ទំនាស់​ចប់ ហើយនឹង​ត្រូវ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​នាពេលខាងមុខ​។​

​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ថា​៖ ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ដឹកនាំ​ដោយ​លោក​ប៉ាន់​ខែម ប៊ុនថន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក លី សារី ,​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត និង​ក្រុមការងារ​ចម្រុះ​ខេត្ត​។​

​មន្ត្រី​ថ្នាក់ដឹកនាំ​ដែល​ចុះ​បាន​ថ្លែងថា ៖ ជា​គោលនយោបាយ​បន្ត​របស់​រាជរដ្ឋាភិបាល​នៅក្រោយ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ ឈ្នះ​នៅ​អតីត​តំបន់​សមាហរណកម្ម​ខ្មែរក្រហម គឺ​ត្រូវ​កែប្រែ​ដី​តំបន់​សង្គ្រាម តំបន់​គ្រាប់មីន​និង​យុទ្ធ​ភ័ណ ហើយ​ចុង​ក្រោយពី​តំបន់​មានទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ប្រែក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ បង្កលក្ខណៈ​អោយ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរឡើង មាន​សេចក្តីសុខ សុភមង្គល មាន​ភាពរុងរឿង សំបូរ​សប្បាយ ក្រោម​ម្លប់​សន្តិភាព​។​

​ពោលគឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​តំបន់​នេះ ជា​ចំណងដៃ​នៃ​ការអភិវឌ្ឍ​ក្រោម​ម្លប់​នៃ​សន្តិភាព ។​
​ការ​អ​ភី​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ មាន​ផ្លូវ​នេះ មាន​សាលារៀន ប្រព័ន្ធ​អគ្គិសនី ស្រះ អណ្តូងទឹក បង្គន់​អនាម័យ សួន​បន្លែ ការវាស់វែង កំណត់​និយាម​ការ​ទីតាំង ការ​បេង​ចែក​ដីធ្លី​ដល់​អ្នកមាន​សិ​ទ្ធុ​ិ​ស្របច្បាប់​នៃ​គូវិវាទ និង​ដី​សម្បទាន​..​។​មកទល់ពេលនេះ នៅ​ចំណុច​ខ្លះ បានចាប់ផ្តើម​នឹងមាន​កម្មវិធី​អភិវឌ្ឍន៍ ។​

​សូមបញ្ជាក់ថា ដី​ទំនាស់​តាំង​ឆ្នាំ​២០០២ _០៣ ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ( អតីត​វរ​សេនា​តូច​លេខ​៦៧១ កងពល​លេខ​២១​នៃ​អតីត​កងទ័ព​ឧទ្ទាម​ខ្មែរក្រហម រណសិរ្ស​៤៥០ តំបន់​ម៉ាឡៃ​) មាន​គូវិវាទ​ខាងលើ​ដល់​ទៅ​៨​ក្រុម​។ ក្នុង​ក្រុម​នីមួយៗ​មាន​សមាជិក​ម្ចាស់​ដី​ពិតប្រាកដ​, មាន​អ្នក​ត្រូវ​ហៅចូល​ដើម្បី​បានជា​កម្លាំង /​ឬ​បានជា​គ្នាច្រើន ចាប់ពី​ជាង​១០​នាក់​/​គ្រួសារ ដល់​ជាង​២០០​នាក់​/​គ្រួសារ រ ។​

​ហើយ​មាន​តំណាង ៖ ក្រុមទី​១ លោក​កែវ យ៉យ ,​ក្រុមទី​២ លោក​ហឹ​ុ​ម យឿន ។​ក្រុមទី​៣ អ្នកស្រី អ៊ី​ត សាវឿន​។ ក្រុមទី​៤ លោក​អ៊ឺត ថា​ន​។ ក្រុមទី​៥ លោក​សុខ ផាត​។ ក្រុមទី​៦ លោក​គឹ​ង ឆឺ ។​ក្រុមទី​៧ លោក​សំ វ៉ាន់​។ និង​ក្រុមទី​៨ លោក​មុត តាំង ។

​មេខ្លោង​ឬ​មេខ្យល់​បាន​អះអាង​ពី​ការបែងចែក​ដី​ពី​១​ហិកតា​ដល់​៥​ហិកតា​/១​គ្រួសារ លើដី​ទំនាស់​មាន​ទំហំ​ខ្លះ​ថា​ជាង​២០០​ហិកតា ,​ខ្លះ​ថា ៣០០​ហិកតា​ឬ​លើសពីនេះ​។​

​ហើយ​តំណាង​ក្រុម​និ​មួយៗ​បាន​អះអាងថា ជា​អតីត​យោធិន​ខ្មែរក្រហម​វរ​សេនា​តូច លេខ​៦៧១ កងពលធំ​លេខ​២១ តំបន់​ម៉ាឡៃ និង​ក្រុមគ្រួសារ ដែល​ត្រូវ​ទទួល​ដី​សម្បទាន​ពី​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។

​កន្លងមក​ថ្មីៗ​នេះ ក្នុង​រយៈពេល​ជាង​១​ខែ​ហើយ ពលរដ្ឋ​មេខ្លោង​និង​ពលរដ្ឋ​កូន​ខ្លោង​(​សមាជិក​នៃ​គូទំនាស់​) ត្រូវបាន​ក្រុមការងារ​ជួប​សម្ភាសន៍ ប្រជុំ​ឲ្យ​ផ្តល់​សក្ខីកម្ម /​ឯកសារ​សំអាង ការបំភ្លឺ ការឆ្លើយ​ដោះ​បន្ទុក …​។​

ករណី​ដែល​រស់នៅ​, ការអះអាង​ចូលកាន់​កាប់ អាស្រ័យ​ផល ការទទួល​អំណោយ​ដី​/​ការចែក​ដី លើដី​ទំនាស់​នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ភូមិ​អូរ​អំពិល ភូមិ​ទួលប្រាសាទ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular