Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ផ្តន្...

តុលាការ​ផ្តន្ទាទោស​ស្ត្រី​ម្នាក់​ដែល​យក​កាំបិត​អារ​.​មុខ ក្មេងស្រី​អាយុ​៥​ឆ្នាំ ដាក់ពន្ធនាគារ​១២​ឆ្នាំ

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោកស្រី អ៊ុក រ៉េត​គ​ន្ធា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រី​ម្នាក់ ដែល​ហ៊ាន​យក​កាំបិត​អារ​.​មុខ និង​អារ​.​ដៃ ក្មេងស្រី​អាយុ​៥​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ ដេរ​ជាង​១០០​ថ្នេរ ដាក់ពន្ធនាគារ​១២​ឆ្នាំ និង សង​ប្រាក់​ចំនួន​២០០​លាន​រៀល​។​

​សូមបញ្ជាក់ថា ស្ត្រី​ជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ បាន​ឆ្លើយ​សារភាព ថា នៅ​រសៀល​ថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​ទិញ​កូនកាំបិត​នៅក្នុង​ផ្សារ រួច​ក៏​ចាប់​ក្មេងស្រី​រងគ្រោះ អារ​.​មុខ ច្រមុះ និង ដៃ គឺ ជាការ​តបស្នង ដែល​បាន​យក​ដុំថ្ម​គប់​លើ​កូនប្រុស​របស់ខ្លួន ។​

​ស្ត្រី​រូបនេះ សារភាព​ទៀតថា ខ្លួន​ខឹង​ខ្លាំងណាស់​ដេក​មិន​លក់​២​យប់​មកហើយ ដោយសារតែ​ក្មេងស្រី​រងគ្រោះ ធ្វើអោយ​កូន​ខ្លួន​ចេញឈាម ហើយ​ត្រូវ​ដឹងថា កូន​ខ្លួន​ធំ​ឡើង នឹង​ក្លាយជា​តារា ផងដែរ ។ ដូច្នេះ ខ្លួន​សុំ​ត្រឹមតែ​អោយ​ក្មេងស្រី​រងគ្រោះ​រូបនេះ ចេញឈាម​វិញ​ដូចជា​កូន​ខ្លួន ដែរ ។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ លាស់ ម៉ា​វី​លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក និង ដៃ ធ្ងន់ធ្ងរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular