Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើ​សារ​ទៅ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​កុំ​ឲ្យ​ស​ង្ឃឹ​មថា​មានការ​សម្របសម្រួល​ន​យោ​បាយ​មុន​ដំណើរការ​ផ្លូវច្បាប់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សា​ទៅកាន់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ដែល នៅតែ​ដេក​ស្រ​មៃ​ថា​នឹងមាន​ការសម្របសម្រួល​គ្នា​ខាង​នយោបាយ​ថា រង់ចាំ​ដំណើរការ​ផ្លូវច្បាប់​ឲ្យ​ចប់​សិន ចាំ​និយាយ​រឿង​សម្របសម្រួល​ផ្លូវ​នយោបាយ ពោល​មិនអាច​មានការ​សម្របសម្រួល​នយោបាយ​មុន​ផ្លូវច្បាប់​បានទេ ។​

 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​នា​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​វិមាន​សន្ដិ ភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ផ្ដាំផ្ញើ​ទៅ​ពួក​ប្រឆាំង​នៅ​ប្រទេស​ថា​ដំណើរការ​ខាង​ផ្លូវច្បាប់​ត្រូវតែ​ធ្វើ​ឲ្យ​ចប់​ជាមុនសិន រួច​ចាំ​សម្របសម្រួល​គ្នា​ខាង​នយោបាយ ,​អត់​មានការ​សម្របសម្រួល​ខាង​នយោបាយ​មុន ហើយ​សម្របសម្រួល​ខាង​ផ្លូវច្បាប់​នោះទេ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា​ពួក​ប្រឆាំង​នៅក្រៅ​ប្រទេស​តែងតែ​ត្រៀមខ្លួន​វាយប្រហារ​មកលើ​សម្ដេច​ដូច្នេះ​សម្តេច​ត្រូវ​វាយបក វិញ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ៖«​ពួកគេ​ថា​លោក ហ៊ុន សែន អប់រំ​គេ​ឲ្យ​ចេះ​សម្របសម្រួល​តែ​ខ្លួនឯង​អត់​ព្រម​សម្របសម្រួល ។ ខ្ញុំ​សម្របសម្រួល​អស់​ប៉ុណ្ណឹង​ហើយ ខ្ញុំ​គ្មាន​ពេល​សម្របសម្រួល​ជាមួយ​អ្នកណា​ទៀត​ទេ​ដំណើរការ​ផ្លូវច្បាប់​ត្រូវតែ​ធ្វើតាម​ច្បាប់ ផុត​ខាង​ផ្លូវច្បាប់​ហើយ​ចាំ​សម្រួល​គ្នា​ខាង​នយោបាយ អត់​មាន​សម្រួល​គ្នា​ខាង​នយោបាយ​មុន សម្រួល​គ្នា​ខាង​ផ្លូវច្បាប់​ទេ សូម​ជូន​សារ​នេះ​ទុក​ឲ្យ​ហើយ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា​ដំណើរការ​ផ្លូវច្បាប់​ត្រូវតែ​បន្ដទៀត​បើ​ពួកអ្នកឯង​ត្រូវ​ជាប់ពន្ធនាគារ​ត្រូវ​ជាប់​ឲ្យ​គ្រប់​ហើយ ចាំ​និយាយ​គ្នា​ខាង​ផ្លូវ​នយោបាយ អ្នក​មិនទាន់​កាត់ក្ដី​ត្រូវ​កាត់ក្ដី​ឲ្យ​ហើយ ចាំ​និយាយ​គ្នា​រឿង​នយោបាយ ។ សម្ដេច​បន្តថា​ខ្មែរ​មិនត្រូវ​ការ​មាន​ជម្លោះ​ឡើយ​មានតែ​អ្នកមាន​ជម្លោះ​ជាមួយ​ផ្លូវច្បាប់​តែប៉ុណ្ណោះ​តែ​គ្មាន​ជម្លោះ​នយោបាយ​ឡើយ ។ ដោយ​សម្ដេច​បញ្ជាក់ថា​នៅ​កម្ពុជា​អត់​មាន​អ្នកទោសនយោបាយ​ទេ​មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ ។​

​សម្ដេច​តេ​ជោ​បន្ថែមថា​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​កំពុង​បង្កជម្លោះ​ជាមួយ​ផ្លូវច្បាប់​ដូច្នេះ​ត្រូវ​រង់​ចាប់​ផ្លូវច្បាប់​ដោះស្រាយ​រួច​ចាំ​មក​និយាយ​រឿង​នយោបាយ​ជាមួយ​សម្ដេច ។ សម្ដេច​បន្ដ​ឲ្យ​ដឹង​ទៀតថា​សម្តេច​មា​នគ​ម្រិ​ោ​ង​ប្តឹង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ទៀត​ចំ​បោះ​គម្រោង​កំចាត់​ត្រកូល «​ហ៊ុន​» ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular