ដោយ: សរិទ្ធ / ភ្នំពេញ: យុវជន បីនាក់ ដែលមានអាយុ ២០ឆ្នាំ ដូចគ្នា បានត្រូវសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
នគរបាល ខណ្ឌច្បារអំពៅ បានឱ្យដឹងថាៈ យុវជន ឈ្មោះ វ៉េង វ៉ាន់ឌី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចមុខផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់-ខណ្ឌច្បារអំពៅ រនិងដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា ១៦កញ្ចប់ថង់តូច ។ ចំណែកយុវជន ឈ្មោះ ខែន ឆាលី និងឈ្មោះ ហា សំណាង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅចំណុចមុខដីឡូតិ៍ គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។ យុវជនបីនាក់នេះ មានអាយុ ២០ ឆ្នាំ ដូចគ្នា និងស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយគ្នា ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធី៕/V