Home ព័ត៌មានជាតិ សន្តិសុខ ក្មេងៗ ៩ នាក់...

ក្មេងៗ ៩ នាក់ ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់ ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ​

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ក្មេងៗ ៨ នាក់ ក្នុងចំណោម ៩ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ បុរស​ខ្មែរឥស្លាម​ម្នាក់ ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។

​សមត្ថកិច្ច​នគរបាល ស្រុក​អង្គស្នួល បានបញ្ជាក់​ថាៈ ជនរងគ្រោះ ឈ្មោះ អ៊ី សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ គ្រូបង្ហាត់​កីឡា​សាច់ដុំ រស់នៅ​ភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

​ចំណែក​ជនសង្ស័យ មាន​គ្នា ៩ នាក់ ក្នុងនោះ ឈ្មោះ កើត គឹម​អៀង អាយុ​២១​ឆ្នាំ បានគេច​ខ្លួន និង​ជា​មេខ្លោង ហើយក៏​ជា​អ្នក​វាយ លើ​ជនរងគ្រោះ​។ ជនសង្ស័យ​ម្នាក់​នោះ ធ្លាប់​ជាប់ពន្ធនាគារ ខេត្តកណ្ដាល ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ចេញពី​ក្លិប​ហាត់ប្រាណ យក​សាច់ដុំ នៅ​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅផ្ទះ នៅ​ខេត្តកំពង់ស្ពឺ​។ ពេលធ្វើ​ដំណើរ​មកដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​បក្ខពួក​ជ​ន​សង្ស័យ មួយក្រុម មាន​គ្នា ៩ នាក់ ជិះ​ម៉ូតូ ៣ គ្រឿង បានមក​វាយ ជនរងគ្រោះ ចំ​មួកសុវត្ថិភាព ពាក់​នឹង​ក្បាល បណ្ដាល​ឲ្យ​ដួល នៅលើ​ផ្លូវជាតិ ។​

​ពេលនោះ បក្ខពួក​ជនសង្ស័យ កំពុង​សំឡុត​ជនរងគ្រោះ យក​ម៉ូតូ ស្រាប់តែ​ឃើញ​មាន សមត្ថកិច្ច កំពុង​ល្បាត​មកដល់ ជនសង្ស័យ ក៏​នាំគ្នា​ជិះ​ម៉ូតូ រត់​ទៅ​ទិសខាងកើត តាមផ្លូវ​ជាតិ​លេខ​៤ ហើយ​សមត្ថកិច្ច បាន​ដេញតាម និង​ពួនស្ទាក់ ទាក់ទង​គ្នា តាម​វិទ្យុទាក់ទង ក៏បាន​ស្ទាក់​ឃាត់ ក្រុម​បក្ខពួក​ជនសង្ស័យ បាន ៨ នាក់​តែម្ដង​។​

​តាម​ចម្លើយសារភាព ជនសង្ស័យ ឈ្មោះ ហេង រ៉ា​យុទ្ធ បាន​សារភាពថា ខ្លួន​និង​បក្ខពួក បាននាំគ្នា​ចាំ​ធ្វើ​សកម្មភាព ឆក់​នៅតាម​ផ្លូវជាតិ​លេខ ៤ ។ លុះ​ដល់ពេល​កើតហេតុ ទើប​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​មកពី​ទិសខាងកើត ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញ ពីក្រោយ ហើយ​បាន​វាយ​ជនរងគ្រោះ និង​គំរាម​យក​ម៉ូតូ ប្រាកដ​មែន ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular