Home ព័ត៌មានជាតិ អប់រំ ស្វាយរៀងៈ​ពិភ...

ស្វាយរៀងៈ​ពិភាក្សា​ការងារ​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​២១ ខែធ្នូ

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី ចិន ច័ន្ទ​មុនី ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​សង្កេតការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នេះ​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ត្រូវ​ចុះ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដូចជា​ម្ចាស់​សណ្ឋាគារ​ផ្ទះសំណាក់ ផ្ទះជួល​ជាដើម សូមកុំ​ដំឡើងថ្លៃ​ស្នាក់នៅ​ក្នុងអំឡុងពេល​ប្រឡង​របស់​បេក្ខជន​។ ដោយឡែក​សម្រាប់​ការផ្ញើ​កង់ ម៉ូតូ គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មាន​សុវត្ថិភាព​កុំ​ឲ្យ​មានការ​បាត់បង់ ហើយ​ចំពោះ​តម្លៃ​ផ្ញើ​កង់ ម៉ូតូ គឺ​សាលាខេត្ត ជា​អ្នក​ជួយ​រ៉ាប់រង​ចំណាយ​ដោយ​មិន​តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង​បង់ថ្លៃ​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular