Home កម្សាន្ត ​វណ្ណដា តារាច...

​វណ្ណដា តារាចម្រៀង​រ៉េ​ប ត្រូវបាន​ប្រកាស​ជា ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន សែ​ល​កាត​

ដោយៈ ដេប៉ូ / ភ្នំពេញៈ វណ្ណដា ដែលជា​តារាចម្រៀង រ៉េ​បដ៍​ល្បី ប្រចាំ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​ប្រកាស​ជា ទូត​សុ​ឆន្ទៈ​ថ្មី បំផុត​មួយរូប តំណាងឱ្យ​ក្រុមហ៊ុន សែ​ល​កាត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ​។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការចាប់ផ្តើម យុទ្ធនាការ “Time to Rise” របស់​តារាចម្រៀង រ៉េ​ប អាយុ ២៣ ឆ្នាំ​រូបនេះ ដែល​ចង់បង្ហាញ នូវ​មហិច្ឆតា របស់​សិល្បករ ក្នុងការ​ជំរុញ និង​ការ​អភិវឌ្ឍភាព​ឆ្នើម​របស់​កម្ពុជា ដើម្បី​ចែករំលែក ទៅកាន់​ពិភពលោក​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ ក្រុមហ៊ុន​សែ​កាត បានបញ្ជាក់​ឱ្យដឹងថាៈ ក្រុមហ៊ុន​លោក មាន​មោទនភាព ដែល​បានទទួល វណ្ណដា ហើយ​និង​ខិតខំ​ជំរុញ​ឱ្យ​អាជីព របស់គាត់ កាន់តែ​រីកចម្រើន​ទៅមុខ​។​

​លោក​បាន​មានប្រសាសន៍ថាៈ ” យើង​បានទទួល​ស្វាគមន៍ សិល្បករ ដែលមាន​ទេពកោសល្យ ពូកែៗ កាន់តែ​ច្រើនឡើងៗ ឱ្យមក​ចូលរួម​ជាមួយ គ្រួសារ​សែ​ល​កាត និង​រ៉ូយ៉ាល់​គ្រុប របស់​យើង​។ ការចូលរួម​នេះ នឹង​នាំ​ពួកយើង ទៅកាន់​ទំព័រ​ថ្មី​មួយទៀត ដែល​ជាការ​ផ្តល់នូវ​ថ្នាល ដល់​សិល្បករ ក្នុងស្រុក ដែលមាន​ទេពកោសល្យ​ល្អៗ ក្នុងការ​អភិវឌ្ឍ​ខ្លួន ” ។​

​គួរបញ្ជាក់​ថាៈ កិច្ចព្រមព្រៀង​របស់ វណ្ណដា ក្នុងនាម​ជា ទូត​សុ​ឆន្ទៈ នេះ គឺជា​ផ្នែក​មួយ នៃ​គម្រោង​ដ៏​ធំ រវាង​ក្រុមហ៊ុន​សែ​ល​កាត និង​ផលិតកម្ម​បារមី ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ទាំងពីរ បាន​ប្តេជ្ញាចិត្ត ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ និង​បណ្តុះបណ្តាល​វិស័យ​សិល្បៈ នៅក្នុង​ប្រទេស​កម្ពុជា​។​

​កញ្ញា ម៉ម ឡូ​រ៉ា ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ របស់​ផលិតកម្ម​បារមី បានបញ្ជាក់​ប្រាប់ថាៈ វណ្ណដា តែងតែ​គិតគូរ​ជានិច្ច ក្នុងការ​តបស្នង ទៅកាន់​សហគមន៍ និង​ប្រជាជាតិ របស់គាត់​វិញ ហើយ​ទន្ទឹមនឹងនោះ គាត់​ក៏​ជា​អ្នកគាំទ្រ ដ៏​សកម្ម​ម្នាក់ ក្នុង​ការចូល​រួមការ​ងារ ផ្នែក​សប្បុរសធម៌ និង​គម្រោង​ផ្តួចផ្តើម​ជាច្រើន​ទៀត ដោយ​ក្នុងនោះ​រួមមាន ការប្រើ​អាល់​ប៊ុ​ម​ថ្មី របស់គាត់ $ KULL ក្នុងការ​ស្វែងរក​ថវិកា សំរាប់​គ្រួសារ​ខ្សត់ខ្សោយ​។​

​កញ្ញា ម៉ម ឡូ​រ៉ា បាន​បន្ថែម​ឱ្យដឹងថាៈ វណ្ណដា មាន​អារម្មណ៍​ថា ពេលនេះ គឺ​ពេលវេលា​ដ៏​សក្តិសម​បំផុត ក្នុងការ​ចូលរួម​ជាមួយ ក្រុមហ៊ុន ដែល​អាចជួយ សម្រេចបាន នូវ​សេចក្តីប្រាថ្នា​របស់គាត់ ដែល​ចង់​ក្លាយខ្លួនជា​សិល្បករ ដ៏​ល្បីឈ្មោះ និង​ជា​អ្នកតស៊ូ​មតិ ដើម្បី​លើកកម្ពស់​ជីវិត ដ៏​ជាទី​មោទនៈ​បំផុត ម្នាក់​របស់​ខ្មែរ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular