ប្រែសម្រួលៈវិច្ឆិកា
ឆ្លងកាត់អស់រយៈពេលមួយឆ្នាំដែលពោរពេញទៅដោយការលំបាកនិងបញ្ហាសាកល្បងប៉ុន្តែវៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើននិងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។
រូបថតៈពិនិត្យមើលឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ
.សមិទ្ធផលលេចធ្លោនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧
ពិនិត្យមើលឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ្វ៊ុក( Nguyen Xuan Phuc) បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានកិច្ចជាន់ខ្ពស់ជាង ២០ និងឯកសារជាង៨០ ត្រូវបានអនុម័តក្នុងនោះមាន សេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនដូចជាដោយពិនិត្យលើលទ្ធផលនៃសន្និសីទលោកនាយករដ្ឋមន្ត្រីវៀតណាមបាឲ្យដឹងថាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងសន្និសីទពាក់ព័ន្ធនានាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យដោយមានកិច្ចប្រជុំជាន់ខ្ពស់ជាង ២០និងឯកសារជាង៨០ត្រូវបានអនុម័តដែលជាការសម្រេចចិត្តធំបំផុតមិនធ្លាប់មានរួមទាំងការសម្រេចចិត្តសំខាន់ៗជាច្រើនដូចជា៖ (i) របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការមេសហគមន៍អាស៊ានឆ្នាំ ២០២៥និងការឯកភាពលើតម្រូវ ការសម្រាប់ការអនុវត្(ii)ពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ានដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ ផ្សាភ្ជាប់នឹងដំណើរការអភិវឌ្ឍន៍អាស៊ានដើម្បីឱ្យប្រជាជនគ្រប់រូបនិង តំបន់ទាំងអស់មានឱកាសចូលរួមចំណែកដល់សហគមន៍(iii)សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយក្តីរំពឹងថានឹងកសាងមូលដ្ឋានរឹងមាំសម្រាប់មាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅមុខរបស់សហគមន៍អាស៊ាន។
ក្នុងឱកាសនេះថ្នាក់ដឹកនាំនៃប្រទេសនានាបានអនុម័តលើរបាយការណ៍ស្តីពីអត្តសញ្ញាណអាស៊ាននិងចេញសេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការបង្កើនការងារសង្គម ឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួតនិងការឆ្លើយតប។ កិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំអាស៊ានស្ត្រីលើកទី១ត្រូវបានរៀបចំឡើងហើយនេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ស្ត្រីនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនៃការអភិវឌ្ឍនិងការរីកចម្រើនក្នុងតំបន់។ គំនិតផ្តួចផ្តើមជាច្រើនរបស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩និងគ្រោះអាសន្ន កើត មានឡើងជំងឺរាតត្បាតដែលត្រូវបានប្រកាសនិងដាក់ឱ្យដំណើរការដូចជាមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩,ឃ្លាំងទុកបម្រុងសម្ភារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ក្នុងតំបន់,ក្របខ័ណ្ឌយុទ្ធសាស្ត្រអាស៊ានសម្រាប់ឆ្លើយតបទៅនឹងភាពបន្ទាន់ផ្នែកវេជ្ជសាស្ត្រនិងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាស៊ានសម្រាប់ឆ្លើយតបទៅនឹងភាពអាសន្ននៃសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមានឡើង។
អាស៊ានក៏បានអនុម័តក្របខ័ណ្ឌនៃការស្តារអាស៊ានឡើងវិញ និងផែនការអនុវត្តសមកាលកម្ម សសរស្តម្ភទាំង ៣ ដើម្បីគាំទ្រដល់ប្រជាជននិងអាជីវកម្មឲ្យជៀសផុតពីផលវិបាកនៃជំងឺរាតត្បាត និងស្ថិរភាពជីវិតសេដ្ឋកិច្ចសង្គមនៅវៀតណាម។ សំណើនិងគំនិតផ្តួចផ្តើមដែលបានពោលខាងលើបានប្រមូលផ្តុំកម្លាំងពលំក្នុងប្លុក និងបណ្តាប្រទេសជាដៃគូទាំងមូលដោយ ធានានូវការឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាពចំពោះស្ថានភាពដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ – ១៩ ព្រមទាំងធានាដល់ការត្រៀមខ្លួនរបស់អាស៊ាននៅក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនាពេលអនាគត និងបង្ហាញពីតួនាទីចក្ខុវិស័យនិងសកម្មភាពរបស់សហគមន៍អាស៊ានចំពោះបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់និងពិភពលោក។
អាស៊ានបន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូរបស់ខ្លួនរួមទាំងបានព្រមព្រៀងពង្រីកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីឱ្យប្រទេសគុយបា កូឡុំប៊ីនិងអាហ្វ្រិកខាងត្បូងចូលរួមផងដោយនាំមកនូវ ចំនួនប្រទេសចូលរួមក្នុងសន្ធិសញ្ញានេះឡើងទៅដល់ ៤៣ ប្រទេស។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS-15)ក៏បានអនុម័តលើសេចក្តីថ្លែងការណ៍សំខាន់ៗ រួមមានសេចក្តីថ្លែងការណ៍រយៈពេល ១៥ ឆ្នាំ EAS និងសេចក្តីថ្លែងការណ៍ EAS ស្តីពីកិច្ចសហប្រតិបត្តិការលើសមុទ្រប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូក ៣ ស្តីពីការពង្រឹងសមត្ថភាពផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះបញ្ហាប្រឈមដោយបញ្ជាក់ជាថ្មីនូវតួនាទីនិងកម្លាំងនៃក្របខ័ណ្ឌអាស៊ានបូក ៣ ក្នុងការការពារនិងឆ្លើយតបហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងតំបន់។
ការដែលអាស៊ាននិងបណ្តាដៃគូបានបញ្ចប់កិច្ចចរចារនិងបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង RCEP ដោយបង្ហាញពីការសន្យានិងការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់បណ្តាប្រទេសក្នុងតំបន់ ក្នុងការជំរុញសេរីភាវូបនីយកម្ម តភ្ជាប់សេដ្ឋកិច្ចនិងកាត់បន្ថយរបាំងច្បាប់ ដែលជាចំណុចលោតផ្លោះដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មពិភពលោក បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការស្តារនិងអភិវឌ្ឍតំបន់ក្នុងបរិបទដែលលទ្ធិគាំពារនិយមមានការកើនឡើងនិងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩។
ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបានក្នុងឆ្នាំ ២០២០ ពោរពេញទៅដោយបញ្ហាប្រឈមនោះអាស៊ានត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាលនិងវាយតម្លៃថាជាពណ៌ផ្កាឈូកដែលរំលេចរូបភាពពណ៌ប្រផេះរបស់ពិភពលោក។
រូបថតៈអាស៊ាននិងបណ្តាដៃគូបានបញ្ចប់កិច្ចចរចារនិងបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង RCEP
.សញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៃប្រធានអាស៊ាន ២០២០
សមិទ្ធផលរបស់អាស៊ានក្នុងឆ្នាំ ២០២០ បានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ហើយទន្ទឹមនឹងនេះដែរ បានបង្ហាញយ៉ាងច្បាស់នូវតួនាទីនាំមុខរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ាន។ ដោយជ្រើសរើសប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប”វៀតណាមបានមើលឃើញផ្នែកខ្លះនៃការលំបាកនិងបញ្ហាសាកល្បងដែលអាស៊ាននឹងត្រូវប្រឈមមុខក្នុងកំណាត់ផ្លូវខាងមុខ។
ឈរលើស្មារតីនេះ វៀតណាមមានភាពបត់បែននិងម្ចាស់ការក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោយរួមជាមួយបណ្តាប្រទេសអាស៊ាន ពង្រីកសាមគ្គីភាព ការស្រុះចិត្តគំនិត ដើម្បីបង្រួបបង្រួម មិនត្រឹមតែសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងក្នុងសសរស្តម្ភទាំងបី គឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គមនិងក្នុងវិស័យផ្សេងៗទៀត។ដោយលទ្ធផលទាំងនោះវៀតណាមទទួលបានការឯកភាពនិងកិច្ចព្រមព្រៀងខ្ពស់លើក្របខ័ណ្ឌការស្តារឡើងវិញនិងផែនការអនុវត្ត ក៏ដូចជាឯកសារនិងសកម្មភាពមួយចំនួនទៀត។
វៀតណាមបានលើកកម្ពស់តួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ពង្រឹងសាមគ្គីភាពក្នុងសហគមន៍ រួមជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូ រៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំតាមវីដេអូជាច្រើនដោយធានាភាពត្រឹមត្រូវ គ្រប់គ្រាន់ មានគុណភាព ជាពិសេសបង្ហើយការងារពេញមួយឆ្នាំ។ វៀតណាមក៏បានផ្សះផ្សាកាត់បន្ថយនូវសម្ពាធពីការប្រកួតប្រជែងនិងការទាស់ទែងគ្នាក្នុងចំណោមប្រទេសធំៗ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះរបស់អាស៊ាន ក្នុងទំនាក់ទំនងរវាងប្រទេសនានា ក្នុងនោះមានគោលការណ៍ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងឯកសារស្តីពីទស្សនៈអាស៊ានអំពីតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។
មិនត្រឹមតែបង្ហាញតួនាទីនិងសមត្ថភាពឈានមុខគេរបស់ខ្លួនប៉ុណ្ណោះទេ វៀតណាមក៏ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជាគំរូក្នុងការស្តារសេដ្ឋកិច្ចនិងមានការនាំចេញក្នុងជំងឺរាតត្បាតកូវីដ-១៩។ ការណ៍នេះបានបង្ហាញនូវសមត្ថភាពជាក់ស្តែងរបស់វៀតណាមបង្កើនតួនាទី កិត្យានុរបស់វៀតណាមក្នុងសហគមន៍អាស៊ាន។ “ ការរួបរួមគ្នានិងសម្របខ្លួនដោយសកម្ម” បានក្លាយជានិក្ខិត្តសញ្ញារបស់អាស៊ានមិនត្រឹមតែសមស្របសម្រាប់ឆ្នាំ ២០២០ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាបាវចនាណែនាំរបស់អាស៊ានសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត៕សរន