ដោយៈ គ្រញូង / បាត់ដំបងៈ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាល នៃគណ:អភិបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសលោក ញឹក សារ៉ែន ជាអភិបាលស្តីទី នៃគណៈអភិបាល ស្រុកគាស់ក្រឡ តាមអនុក្រឹត្យ ស្តីពីការតែងតាំង មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ។
ក្នុងពីធីប្រកាសចូលកាន់ មុខតំណែង ជាអភិបាលស្រុកគាស់ក្រឡនេះ លោក ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់លោកអភិបាលស្រុកស្តីទី និងមន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ត្រូវរួបរួមសាមគ្គីផ្ទៃក្នុង ឲ្យបានល្អ បន្តជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ ជាពិសេសបន្តអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ទប់ស្កាត់ កុំឲ្យមានមេរោគឆ្លង នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្នុងសង្គមគ្រួសារ របស់ប្រជាពលរដ្ឋ៕