ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះ លោកស្រីទីណា រិដស័រ ( Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងនូវសារតាមរយៈវីដេអូអំពីទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី ។
លោកស្រីបានប្រកាសថា ថ្ងៃនេះគឺជាទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី ហើយក៏ជាថ្ងៃចាប់ផ្តើមយុទ្ធនាការ ១៦ថ្ងៃប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅទូទាំងពិភពលោក។
នៅក្នុងសារនោះលោកស្រីឯកអគ្គរាជទូតក៏បាន ជម្រុញឲ្យទាំងអស់គ្នា រួមទាំងពលរដ្ឋកម្ពុជា ចូលរួមជាមួយគ្នាដើម្បីស្ត្រីនិងក្មេងស្រីទទួលបានការការពារនិងរួចផុតពីអំពើហិង្សា!
នៅក្នុងសារជាវីដេអូឃ្លីប ដែលមានរយៈពេល ២ នាទី លោកស្រីក៏បានចែករំលែកអំពីអំពើហិង្សានៅលើពិភពលោក និងនៅកម្ពុជាផងដែរ ៕