Home ព័ត៌មានជាតិ នយោបាយ ការនាំចេញ​ទំន...

ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កើនឡើង​១៨​ភាគរយ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​ឆ្នាំ ២០២១ សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​និង​ងើប​ឡើងវិញ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​ការនាំចេញ​របស់​កម្ពុជា​គិត ត្រឹម​ម្សិលមិញ​សម្រេចបាន​ទំហំ​ទឹកប្រាក់ ២២ ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ចំនួន ១៨ ភាគរយ ។ សម្តេច​បាន​រំ​ពឹ​ក​ទុក​ថា​សេដ្ឋកិច្ចកម្ពុជា​នឹងមាន​សន្ទុះ ឡើងវិញ​នៅ​ឆ្នាំ ២០២១ ខាងមុខ​ខណៈ​ឆ្នាំ ២០២០ នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់ចុះ​ដល់​ចំណុច​អវិជ្ជមាន​ដោយសារ​វិបត្តិ​កូ​វីដ​១៩ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​សុទិដ្ឋិនិយម​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច តេ​ជោ​សែន នា​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា ២០២០ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​គិតថា​សន្ទុះ​នៅ​ឆ្នាំ​២០២១​នឹងមាន​សន្ទុះ​ឡើងវិញ (​កំណើនសេដ្ឋកិច្ច​) ។ ឆ្នាំនេះ​បើទោះបីជា​ចំណូល មានការ​បាត់បង់​ក៏ប៉ុន្តែ​មកដល់ពេលនេះ​ចំណូល​ដែល​យើង​ទទួលបាន​គឺមាន​ប្រមាណ​ជាង ៤,៥០០​លាន​ដុល្លារ​រួចស្រេច​ទៅហើយ​ក្នុងនោះ​ចំណូល​បានមកពី ពន្ធដារ​ប្រមាណ​២,៥០០​លាន​ដុល្លារ​,​ចំណូល​បានមកពី​គយ​បាន​ប្រមាណ​២,១០០​លាន​ដុល្លារ ។ អីចឹង​វា​អាច​ទៅ​គៀក​នឹង ៥,០០០ លាន​ដុល្លារ​នៃ​ចំណូល ថវិកា​ចរន្ត​នៅក្នុង​ឆ្នាំនេះ​ឯ​សាច់ប្រាក់​ដែល​យើង​សល់​សន្សំ​យើង​បាន​យកទៅ​ចំណាយ​ក្នុង​ចំនួន​តិចតួច​ឥឡូវ​បន្ត​ឲ្យ​យើង​នៅសល់​ក្នុង​ដៃ​ប្រមាណ​៣,០០០​លាន​ដុល្លារ »​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ឆ្នាំនេះ​ទោះបីយ៉ាងណា​ក៏ដោយ​យើង​បាន​ឆ្លងកាត់​នូវ​វិញ្ញាសា​ដ៏​លំបាក​ច្រើន កូ​វីត ទឹកជំនន់ ព្រឹត្តិការណ៍ ៣ វិច្ឆិកា​។​សេដ្ឋកិច្ច​របស់​យើង​អវិជ្ជមាន ប៉ុន្តែ​ទំហំ​នៃ​ការនាំចេញ​របស់​យើង​បាន​កើន​ដល់១៨​ភាគរយ​ស្មើនឹង​២២​ពាន់​លាន​ដុល្លារ។​អញ្ចឹង​កូ​វីដ​អាច​បំផ្លាញយើង​ប៉ុន្តែ​កូ​វីដ​មិនអាច​សម្លា ប់​យើង​បានទេ ដូចនេះ​ទាមទារ​ឲ្យ​យើង​ត្រូវធ្វើ​សកម្មភាព​ព្រម​ព្រម​គ្នា​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏បាន​ថ្លែង​សូម​ការយោគយល់​ពី​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​ឆ្នាំ២០២១ រាជរដ្ឋាភិបាល​មិនអាច​ដំឡើង​ប្រាក់បៀវត្ស​ជូន​បានទេ​ដោយ​រក្សាទុក​នូវ​អត្រាដដែល​ដូច​ឆ្នាំ២០២០​ ។ ប៉ុន្តែ​ឆ្នាំ​២០២១​រាជរដ្ឋាភិ បាល​នៅ​រក្សា​ការដំឡើង​ប្រាក់​ចូលនិវត្តន៍​សម្រាប់​អតីតយុទ្ធជន​និង​មន្ត្រីរាជការ​ដែល​បាន​ចូលនិវត្តន៍​មុនៗដើម្បី ឱ្យ​ប្រាក់​សោធន​និវត្តន៍​នេះ​មាន​ប្រហាក់ប្រហែល​អ្នក​ទើប​ចូលនិវត្តន៍​ក្រោយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ចំពោះ​កម្មករ​កម្មការិនី​តាម​រោងចក្រ​គឺ​ដំឡើង​ប្រាក់ខែ​បានតែ​២​ដុល្លារ​ប៉ុណ្ណោះ​ពី​១៩០​ទៅ​១៩២​ដុល្លារ​ក្នុង​ដំណាក់​ការ​កូ​វីដ ។ សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា​ឥឡូវនេះ​យើង​បាន​កាត់បន្ថយ​នូវ​ការចំណាយ​ចិញ្ចឹម​កម្មករ​ដែល​មុននេះ​មាន​ប្រមាណ ១៥ ម៉ឺន​នាក់មក​នៅត្រឹមតែ​ប្រមាណ ៥ ម៉ឺន​នាក់​តែប៉ុណ្ណោះ​ដោយសារ​រោងចក្រ​នានា​បាន​បើក​ដំណើរការ​ឡើងវិញ ខ្លះ​ក៏បាន​បើក​ថ្មី ដែល​ក្នុងនោះ​មាន​កម្មករ​បុគ្គលិក​ស​ណ្ឋា​គារ​ប្រហែលជា ១ ម៉ឺននាក់ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​ប្រជាជន​របស់​ដែល​រង​ផលប៉ះពាល់​ដោ យសារ​កូ​វីដ​១៩នេះ​រហូតដល់​ទៅ៦៧ម៉ឺន​គ្រួសារ​ស្មើនឹង​មនុស្សប្រមាណ៣លាន​នាក់ ។ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជិត២០០លាន​ដុល្លារ​ហើយ​សម្រាប់​ការបើក​ផ្ដល់ឱ្យ​ទាំង​អ្នកមាន​ផ្ទៃពោះ​ដែល​យើង​នៅតែ​បន្ត​ឧ​បត្ថ​ម្ភ​បន្ថែមទៀត បូករួម​ជាមួយ​ការបន្ត​រ៉ែ​ក​ពន្ធ​មនុស្ស​ជាង ៣លាន​នាក់​ទៀត ។ សម្តេច​បន្តថា​កម្ពុជា​ពិតជា​មានសំណាង​ដោយសារតែ​រាជរដ្ឋាភិបាល​បាន​សន្សំសាច់ប្រាក់​បាន​ជាង៣០០០លាន​ដុល្លារ​។ រាជរដ្ឋាភិបាល​ក៏​នឹង​បញ្ចេញ​សាច់ប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ផ្លូវ​៣៨​ខ្សែ​នៅ​ខេត្តសៀមរាប​បន្តទៀត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​យើង​មិនមែនជា​ប្រទេស​អ្នកមាន​ប៉ុន្តែ​របៀប​ដឹកនាំ​ចាត់ចែង​ប្រទេសមួយ​ប្រៀបដូចជា​ស្ត្រី​មេផ្ទះ​ដែលមាន​ភាព​ប៉​ត់​ចត់​បំ ផុត​ណា​គួរ​ចាយ​,​ណា​មិនគួរ​ចាយ​,​ណា​លៃ​ទុក​សម្រាប់​ស្បៀងអាហារ​,​ណា​ទុក​សម្រាប​ខោអាវ​កូន​គឺ​ត្រូវមាន​របៀប​ចាត់ចែង​ច្បាស់លាស់​ណាស់​អញ្ចឹង​បានជា​យន្តការ​អគ្គមេបញ្ជាការ​តែមួយ​គឺជា​ជោគជ័យ​នៃ​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដែល​យើង​មាន​សមត្ថភាព​ដោះស្រាយ​យកទៅ​ចែកជូន​ប្រជាជន ។​

​សម្តេច​តេ​ជោ​បន្តថា​រាជរដ្ឋាភិបាល​នឹង​បន្ត​ឧបត្ថម្ភ​ដល់​ប្រជាជន​ក្រីក្រ និង កម្មករ នៅ​ខែ​១១ និង​ខែ ១២ បន្តទៀត​ប្រសិនជា​កូ​វីដ​មិនត្រូវ​បានបញ្ចប់​ទេនោះ ហើយ​ដែល​មុននេះ​យើង​ត្រៀម​ធ្វើ​រយៈពេល ១0 ខែ ។ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ទៀតថា​ពីដំបូង​យើង​គិតថា​ចំណាយ​ត្រឹម ២៥ លាន​ដុល្លារ​ក្នុង​មួយខែ​។​ប៉ុន្តែ ឥឡូវ​យើង​ចាយ​រហូតដល់​ជាង ៣០​លាន​ដុល្លារ​ក្នុង​មួយខែ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ចំអក​ឲ្យ​ពួក​អ្នកវិភាគ​ក្រៅច្បាប់​ថា​៖​ កម្ពុជា​មិនទាន់​ដល់​ដំណាក់កាល​ស្លាប់​ទេ​មាន​អ្នកខ្លះ​និយាយថា​បន្តិចទៀត​កម្ពុជា​ងាប់​ហើយដោយ​សារ​កាត់ EBAចំនួន២០ភាគរយ ។ សម្តេច​លើកឡើង​ថាបើ​ពិនិត្យ​លើ​មុខទំនិញ​របស់​កម្ពុជា​ពាក់ព័ន្ធ​នៅ​ទីផ្សារ​នៅ​អឺរ៉ុប​គឺមាន​តិចតួច​ណាស់អញ្ចឹង​វា​មិនមាន​អ្វី​នោះទេ។​កូ​វីដ​ក៏​មិនអាច​សម្លាប់​យើង​បាន អេ​ប៊ី​អេ២០ភាគរយក៏​មិនអាច​សម្លាប់​យើង​បានដែរ។អញ្ចឹង​ផ្ដល់ឱកា ស​ឱ្យ​ប្រជាពលរដ្ឋ​របស់យើង​ពិសេស​ក្នុង​វិស័យ​កសិកម្ម​កំពុងមាន​កំណើន​ការធ្វើ​ស្រូវ​បានល្អពិតមែនតែ​វា​ខូចខាត​តែ​យើង​ស្ដារឡើងវិញដោយ​ត្រូវមាន​ការជួយ​អន្តរាគមន៍​បញ្ហា​ទឹកព្រោះ​កន្លែង​ខ្លះ​មានកន្លែង​ខ្លះ​ក៏​ខ្វះ​ទឹកយើង​ត្រូវ​ត្រៀម​អន្តរាគមន៍​នៅពេល​ខាងមុខ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular