ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ ប្រជាពលរដ្ឋទីទ័លក្រ រស់នៅក្រុងពោធិ៍សាត់ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ចំនួន ២០០ គ្រួសារ បានទទួលអំណោយ ដោយផ្ទាល់ដៃ ជាគ្រឿងឧបភោគ បរិភោគ របស់អង្គការយូមែននីធីហ្វើសកម្ពុជា ។
ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅក្នុងសាលាខេត្តពោធិសាត់ ក្រោមវត្តមានលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមលោកស្រី តុង ណារី សមាជិកា ក្រុមលេខាធិការដ្ឋានសម្តេចតេជោ។
អំណោយជាគ្រឿងឧបភោគ បរិភោគ របស់អង្គការយូមេនីធីហ្វើសកម្ពុជា បានត្រូវចែកជូន ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋ ទីទ័លក្រ រស់នៅក្នុងក្រុងពោធិ៍សាត់ ចំនួន ២០០ គ្រួសារ ដើម្បីដោះទ័លបានមួយគ្រា ក្រោយពីទទួលរងនូវផលប៉ះពាល់ ដោយសារទឹកជំនន់ទឹកភ្លៀង និងការរីករាលដាល នៃជំងឺសកលកូវីដ.១៩។ ក្នុងចំណោមប្រជាពលរដ្ឋ ២០០ គ្រួសារនោះ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន ៤០ គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១យួរ, ទឹកត្រី១យួរ និងប្រេងឆា ១ដប៕/V