Home ព័ត៌មានជាតិ សង្គម ​ប្រកាស​តែងតា...

​ប្រកាស​តែងតាំង អភិបាលស្រុក​រុក្ខ​គិរី ជា​ស្ត្រី ក្នុងចំណោម​ក្រុង ស្រុក​ទាំង ១៤

​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​សាលាស្រុក​រុ​ក្ច​គី​រី កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង លោក​​ស្រី​ប៊ិន បូ​ឡែ​ន​ឲ្យ​ចូលកាន់​មុខតំណែង ជា​អភិបាលស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង ល្រោ​ម​អធិបតីភាព​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ងួន រតន​: អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង​។​

​ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាលស្រុក​រុក្ខ​គិរី​នេះ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​លើកសរសើរ​ថាៈ ក្នុងចំណោម ១៤ ក្រុង ស្រុក គឺ​មានតែ​ស្រុក​រុក្ខ​គី​រី​មួយ​ទេ ដែលជា​ស្ត្រីភេទ ក្នុង​មុខតំណែង​ជា​អភិបាលស្រុក​។ នេះ​ជាការ​យកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​យេនឌ័រ ។ ដោយឡែក ក្រុង ស្រុក​ដទៃទៀត គឺ​សុទ្ធតែ​បុរស ជា​អ្នក​កាន់តំណែង ជា​អភិបាលស្រុក ក្រុង ឯ​នារី​បានត្រឹមតែ​អភិបាលរង តែប៉ុណ្ណោះ​។​

​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោកស្រី អភិបាលស្រុក ដែល​ទើប​ឡើងកាន់តំណែង​ថ្មី និង​មន្ត្រីក្រោមឱវាទ​ថា ត្រូវ​ចេះ​រូប​រួម​សាមគ្គី​ផ្ទៃក្នុង ឲ្យ​បាន​ស្អិតរ​មួ​ត ដើម្បី​រួមគ្នា​ក្នុងការ​អនុវត្ត​កិច្ចការងារ ក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​
​របស់​រាជរដ្ឋាភិបាល បន្ត​ជំរុញ​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស តម្លាភាព និង​មាន​ប្រសិទ្ធភាព​ថែមទៀត​៕/V

អភិបាលស្រុក​រុក្ខ​គិរី ជា​ស្ត្រី ត្រូវបានប្រកាសតែងតាំង

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular