ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ដែលប្រើអំពើហិង្សា លើប្រពន្ធជនជាតិខ្មែរ យ៉ាងព្រៃផ្សៃ បានត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
មន្ត្រីនគរបាលសង្កាត់បឹងកេងកងទី២ បានឱ្យដឹងថាៈ អំពើហិង្សាលើ ប្រពន្ធជនជាតិខ្មែរ យ៉ាងព្រៃផ្សៃនេះ បានកើតឡើង កាលពីម៉ោងជាង ៨ យប់ ថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះ នៅចំណុចក្នុងហាងមួយ ស្ថិតនៅផ្ទះលេខ ៦៧បេ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បុរសជនជាតិចិន រូបនោះ មានឈ្មោះ ឈិន ស៊ាអ៊ី អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ជីវ ស៊ុយងីង អាយុ៣១ឆ្នាំ ព្រមទាំងមានកូនស្រី ២ នាក់ ។
មន្ត្រីនគរបាល សង្កាត់បឹងកេងកងទី២ បានបញ្ជាក់ថាៈ ជនរងគ្រោះ បានទទួលរង នូវអំពើហិង្សា ត្រង់ចំណុច ក , សៀតថ្កាខាងឆ្វេង , ត្របកលើក្រោម នៃភ្នែកខាងឆ្វេង , ជង្គង់ខាងស្តាំ និងកែងដៃខាងឆ្វេង ៕/V