Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​ផ្តល់​ម៉ាស់​និង​សម្ភារៈ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ទៅកាន់​ប្រទេស​ទី​ម័​រ​ខាងកើត​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា​៖​លោក​កំពុង​ពិចារណា​ក្នុងការ​ផ្តល់ ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ទៅ​ឲ្យ​ប្រទេស​ទី​ម័​រលេស​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ បើទោះបី​បច្ចុប្បន្ន​ទី​ម័​រ​មិនសូវ​មានការ​រាតត្បាត​ខ្លាំង​ក៏ដោយចុះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​បែបនេះ​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្តសម្តេច​តេ​ជោ​សែន​នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែនបាន​រំលឹក​ពី​ការផ្តល់​អំណោយ​ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ ១៩​ទៅដល់​ប្រទេស​ឡាវ​និងមី​យ៉ាន់ម៉ា​។ដែល​ក្នុងនោះ​ជំនួយ​ដែល​បានផ្តល់​ឲ្យ​រដ្ឋាភិបាល​និង​ប្រជាជន​ឡាវ​មាន​ម៉ាស់​ចំនួន​២​លាន​និង​ម៉ាស់​ក្រណាត់​ចំនួន​១០​ម៉ឹ​ន​រួមទាំង​បរិក្ខា​ពេទ្យ​កាលពីថ្ងៃ​១៦ខែវិច្ឆិកា​នោះ​មានតម្លៃ​២,២២៤,០០០​ដុល្លារ​អាមេរិក​។​សម្តេច​បាន​បញ្ជាក់ថា​ការជួយ​ដល់​មិត្ត​ឡាវ​ដោយសារ​ឡាវ​មាន​ព្រំដែន​ជាប់​ប្រទេស​មី​យ៉ាន់ម៉ា​ដែល​កំពុងមាន​ការរីក​រាលដាល​ខ្លាំង​នៃ​មេរោគ​កូ​វីដ​១៩។សម្រាប់​ជំនួយ​ម៉ាស់​និង​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​ដែល​ផ្តល់​ទៅ​ប្រទេសមី​យ៉ាន់​ម៉ា​ក៏​ប្រហាក់ប្រហែល​នឹង​ប្រទេស​ឡាវ​ដែរ។​សម្តេច​តេ​ជោហ៊ុនសែនបាន​ឲ្យ​ដឹងថា​ថ្ងៃស្អែក​យន្តហោះ​ចំនួន​៣​គ្រឿង​នឹង​ដឹក​ម៉ាស់ និង​បរិក្ខារ​ទាំងអស់នេះ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ាដោយមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​អ្នកដឹកនាំ​ទៅ​ប្រគល់ជូន ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​ការជួយ​ប្រទេស​ជា​មិត្ត​នៅក្នុង​តំបន់​អាស៊ាន​នាពេលនេះ​វា​គឺជា​កាត​ព្ធ​កិច្ច​អន្តរជាតិ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ តែ​ធ្វើ ហើយ​សម្តេច​ក៏​មិន​ខ្វល់​ពី​ការរិះគន់​មួយចំនួន​លើ​ការផ្តល់​ជំនួយ​នេះឡើយ ។​សម្ដេច​តេ​ជោ​បាន​ថ្លែងថា «​សូមអ្នក​និយាយ​អី និយាយ​ចុះ​ក៏ប៉ុន្តែ​ក្នុងឋានៈ​ជា​អ្នក​ដែល​ចូលរួមចំណែក​នៅក្នុង​សហគមន៍​អន្តរជាតិ​ខ្ញុំ​មាន​កាតព្វកិច្ច​ចូលរួម​ជាមួយនិង​រដ្ឋ​ដទៃទៀត​ប្រជាជាតិ​ដទៃទៀត​ដើម្បី​ផ្ដល់ជំនួយ​តា មលទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។កម្ពុជា​មិនមែន​គ្រាន់តែ​ផ្ដល់ជំនួយ​ផ្នែក​វិស័យ​វេជ្ជសាស្ត្រ​វិស័យ​ផ្នែក​ពេទ្យ​នេះ​ទៅ ដល់​មិត្ត​ឡាវនិង​មី​យ៉ាន់​ម៉ា​នោះទេហើយ​ខ្ញុំ​ត្រៀម​ទុក​សម្រាប់​ការធ្វើអន្តរាគមន៍​ចំពោះ​ទី​ម័​រ​ខាងកើត​ផងដែរ »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​អំពី​ព្រឹត្តិការណ៍​នៃ​ការអនុញ្ញាត​ឲ្យ​នាវា វេស​ស្តេ​ន​ដាម ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ថា​នោះ​ក៏​ជា​កាយវិការ មនុស្ស​ធ៌​ម​ផងដែរ ។​ពេលនោះ​សម្តេច​មិន​ទាំង​ដឹងផង​ថា​នាវា​ទេសចរណ៍​នោះ​ជានា​វា​ទេសចរណ៍​របស់​អាមេរិក​នោះទេសម្តេច​ដឹង​ត្រឹម​ថា​មាន​នាវា​ទេស ចរណ៍​មួយ​ត្រូវបាន​ប្រទេស​ជា​ច្រើ​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ប្រទេស​របស់គេ​ព្រោះ​ខ្លាង​ឆ្លង​ជំងឺ​កូ​វីដ​១៩​ហើយ​បានស្នើ​សុំចូល​ចត​នៅ​កម្ពុជា​ដោយ សារតែ​ខ្វះ​ស្បៀង​និង​ប្រេងឥន្ធនៈ ។ ពេលនោះ​សម្តេច​មិនបាន​គិត​អ្វី​ច្រើន​ក្រៅពី​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះទេ ហើយ​សម្តេច​បាន​ចាប់ដៃ​មនុស្ស​ប្រមាណ ២០០ នាក់​ដោយ​មិនបាន​ខ្លាច​ឆ្លង​កូ​វីដ​នោះទេ ។តែ​ត្រូវបាន​មនុស្ស​មួយចំនួន​និយាយថា​សម្តេច​កំពុង​យកចិត្ត​អាមេរិក ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ដែរ​ថា​កម្ពុជា​មិនមែន​ជួយ​មនុស្សជាតិ​លើ​ពិភពលោក​ត្រឹម​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ​ទេ​តែ​កម្ពុជា​បាន ផ្ដល់ជំនួយ​ជា​អាយុជីវិត​និង​សាច់ឈាម​តាមរយៈ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​កំពុងមាន​វិបត្តិ​សង្គ្រាម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ថែម​ទៀតផង​។ តាមរយៈ​កាយវិការ​មនុស្សធម៌​ទាំងនេះ​សម្តេច​តេ​ជោ​បាន​ថ្លែងថា «​កម្ពុជា​ក្រ​តូច​ល្អិត ក៏​ប​ន្តែ​មាន​ចិត្តធំ​ទូលាយ​»៕


​ ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular