Home ព័ត៌មានជាតិ សង្គម ផ្សព្វផ្សាយ​ស...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ដ​សៀមរាប

ដោយ​: គូលែន​/​សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ដ​សៀមរាប មាន​រៀបចំ​កិច្ចប្រជុំ ស្ដីពី ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត នៃ​ឃុំ​-​សង្កាត់ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី តំណាង​អាជ្ញាធរខេត្ត តំណាង​គណបក្ស​ចំនួន​៦ និង​តំណាង​អង្គការ​-​សមាគម​ចំនួន​៤ ។​

​លោក នឹម វ៉ាន់​សំ ប្រធាន​លេខាធិការដ្ឋាន រៀបចំ​ការបោះឆ្នោត​ខេត្ត​សៀមរាប លើកឡើងថា ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​គោលបំណង​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅពិនិត្យ ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេងៗ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំង​កែតម្រូវ តាមរយៈ​ការប្ដឹងតវ៉ា ឬ​ប្ដឹង​ជំទាស់ ប្រសិនបើ​រកឃើញថា​ទិន្នន័យ​របស់​សា​ម៉ី​ខ្លួន​ពុំ​ត្រឹមត្រូវ ដោយ​ប្ដឹង​មក​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ដ​សៀមរាប ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ។​

លោក​បាន​បញ្ជាក់ថា បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត នឹងធ្វើ​ការបិទ​ផ្សាយ​នៅតាម​សាលាឃុំ​-​សង្កាត់ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ​-​សង្កាត់​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ហើយ​ប្រជាពលរដ្ឋ​ទូទៅ អាច​ពិនិត្យ​ការបិទ​ផ្សាយ​នេះ តាមរយៈ​គេហទំព័រ​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular