រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ត្រូវគេ​ប្រទះឃើញ​ចត​ចោល​តាំងពី​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ខ្មែរ​

1745
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ប្រភេទ​ដឹកទំនិញ​មួយគ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​យកមក​ចត​ចោល តាំង​ពីមុន​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម្លេះ មិនឃើញ​ម្ចាស់​មក​យក​វិញ​ទេ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ​។ ហេតុការណ៍​នេះ ត្រូវគេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅមុខ​ផ្ទះល្វែង​សង់​ថ្មី​ផ្លូវ​១០១១ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​រថយន្ត​ដែល​យកមក​ផ្លុ​ង​ចោល​ខាងលើ​ម៉ាក SOJEN ពណ៌​ស គេ​ដោះ​ស្លាក​លេខ​ចេញ ប្រភេទ​ដឹកទំនិញ​ទំងន់​មួយ​តោន​មាន​ក្លុប​ពីក្រោយ​ជិត​។​

​តាម​សេចក្ដីរាយការណ៍​របស់​អ្នក​ភ្នាក់ងារ​រស្មី​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ថា ប្រទះឃើញ​រថយន្ត​ខាងលើ ត្រូវបាន​គេ​បើក​យកមក​ទុកចោល​តាំងពី​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​មក​ម្លេះ មិនឃើញ​មក​យក​វិញ​ទេ ដោយ​ខ្លាច​រថយន្ត​ខាងលើ​មាន​ពាក់ព័ន្ធ និង​បទល្មើស​ទើប​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ពិនិត្យ​តែម្តង​។​

​សមត្ថកិច្ច​បាន​ប្រាប់ទៀតថា ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រថយន្ត​ខាងលើនេះ​ឃើញថា ស្លាក​លេខ​រថយន្ត​ត្រូវបាន​គេ​ដោះចេញ ចំណែក​ឡូហ្គោ​ល​ជុំវិញ​រថយន្ត​ក៏​គេ​ហែក​ចេញ​ទាំងអស់ ដោយ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស ទើបបាន​រាយការណ៍​ប​ន្ត​ទៅ​លោក​វរៈសេនីយឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​សែន​សុខ ទើប​លោក​បញ្ជារ​អោ​យក​រថយន្ត​ខាងលើ យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម