ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចមានមោទនភាពចំពោះប្រជា ជនកម្ពុជាដែលចេះការពារខ្លួនហើយចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមកដែលធ្វើឱ្យស្ថានភាពកូវីដ១៩នៅក្នុងប្រ ទេសកម្ពុជាមានលក្ខណៈល្អប្រសើរនិងមានអ្នកឆ្លងតិចបំផុត,មិនមានអ្នកស្លាប់ ខណៈដែលអ្នកឆ្លងជំងឺនេះស្ទើរតែទាំងស្រុងត្រូវបានព្យាបាលជាសះស្បើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយ«មេ ធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»នា ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនអាស្រ័យទៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឬប្រ ទេសដែលមានប្រព័ន្ធសុខាភិបាលខ្លាំងក្លានោះទេប៉ុន្តែសំខាន់បំផុតលើការចាត់ចែងនិងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អនិងច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖បញ្ហាបច្ចុប្បន្នត្រូវមើលឱ្យឃើញមិនប្រាកដថាប្រទេសដែលមានវេជ្ជសាស្ត្រជឿនលឿនអាចទប់ស្កាត់បាន នោះទេជាក់ស្តែងឥឡូវប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់វិស័យសុខាភិ បាលរឹងមាំប៉ុន្តែការស្លាប់គរជើងគ្នារកកន្លែងកប់ស្ទើរតែមិនបានឆ្លងរាប់ម៉ឺន នាក់ក្នុង១ថ្ងៃៗដូច្នេះភាសាដែលគេនិយាយថា សុខាភិបាលប្រទេសនេះទន់ខ្សោយ ប្រទេសនេះរឹងមាំ មិនទាន់ប្រាកដទេបញ្ហាប្រាកដគឺស្ថិតនៅត្រង់វិធី ចាត់ចែងគ្រប់គ្រងសភាពការណ៍បានយ៉ាងដូចម្តេច ។ សហរដ្ឋអាមេរិកដែលអះអាងថាខ្លួនជាមហាអំណាចពិភពលោកមានករណីឆ្លងកូវីដ១៩រហូតដល់ទៅ១៧៥.០៤៧ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១២.៩៥៥.០០០ករណីក្នុងនោះអ្នកស្លាប់សរុបមាន ២៦៥.៨៩១ នាក់និងជាសះស្បើយឡើងវិញចំនួន៧.៦៣៦.៦៨៤នាក់។ដោយឡែកប្រទេសជាច្រើននៅ អឺរ៉ុបក៏កំពុងតែរងគ្រោះដោយជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ ប្រទេសបារាំងត្រូវបានរកឃើញកូវីដ១៩ ជាង២លានករណីនិង ស្លាប់ជាង៥ម៉ឺននាក់,ប្រទេសអេស្ប៉ាញរកឃើញជាង១,៦លានករណីស្លាប់ជាង៤ម៉ឺននាក់,អង់គ្លេសរកឃើញ១,៥លានករណីនិងស្លាប់ជាង៥ម៉ឺននាក់, អ៊ីតាលីរកឃើញជាង១,៥លានករណីស្លាប់ជាង៥ម៉ឺននាក់និងអាល្លឺម៉ង់រកឃើញជិត១លានករណីនិងស្លាប់ជាង១,៤ម៉ឺននាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សំគាល់ថា៖ ករណីរីករាលដាលច្រើនបែបនេះដោយសារតែមានការធ្វេសប្រហែស លើការចាត់ចែងរបស់រដ្ឋាភិបាលហើយប្រជាជននៃប្រទេសទាំងនោះមិនព្រមសហការដែលបានកើតឡើងនូវបញ្ហាកាន់តែធំ ។ប្រទេសនៅអឺរ៉ុបមួយចំនួនប្រជាជនកំពុងធ្វើបាតុកម្មប្រឆាំងទៅនឹងការបិទប្រទេសបិទតំប ន់ដែលនាំមកនូវផលវិបាកសម្រាប់រដ្ឋាភិបាលប្រទេសទាំងនោះដោយសារតែប្រជាជនមិនព្រមស្តាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា៖«សម្តេចមានមោទនភាពចំពោះប្រជាជនកម្ពុជាដែលចេះការពារខ្លួនហើយចូលរួមសាមគ្គីជាមួយរាជរដ្ឋា ភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមកដែលធ្វើឱ្យស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរឡើងនិងមានអ្នកឆ្លងតិចបំផុត ខណៈអ្នកឆ្លងស្ទើរតែទាំងស្រុងត្រូវបានព្យាបាលជាសះស្បើយ»។
ជាមួយនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការច្រានចោលចំពោះករណីដែលមានការលើកឡើងថាដោយសារពលរដ្ឋខ្មែរជាអំបូរខ្មែរអង្គរដែលមានឈាមក្រហមអាចប្រឆាំងនឹងកូវីដ១៩បាននិងអ្នកខ្លះទៀតថាមកពីអាកាសធាតុក្តៅអាចសម្លាប់មេរោគកូវីដ១៩បាន ។ សម្តេចថ្លែងថាមិនមែនមកពីយើងជាខ្មែរអង្គរដែលមានឈាមក្រហមអាចប្រឆាំងនឹងវីរុសកូវីដ១៩បាននោះទេឬក៏មកពីកត្តាធាតុអាកាស។សម្តេចបានបន្តថាអ្នកដែលអះអាងថា យើងជាឈាមជ័រខ្មែរអង្គរ ឈាមក្រហម អាចទប់ទល់ជាមួយកូវីដបានអញ្ចឹងសូមស្ម័គ្រចិត្តទៅបម្រើអ្នកកើតជំងឺកូវីដទៅហើយមិនបាច់ការពារទេដើម្បី ដឹងថាឆ្លង ឬមិនឆ្លង ។
នៅក្នុងនោះដែរសម្ដេចតេជោនាករដ្ឋមន្ត្រីក៏បានរម្លឹកពីព្រឹត្តិការណ៍៣ វិច្ឆិកាថាដែលបានពាក់ព័ន្ធដល់មនុស្សទាំងផ្ទាល់និងប្រយោលមានចំនួន ១៨០២ នាក់ដែលគ្របដណ្ដប់ដល់ទៅ ១១រាជធានីខេត្ត ។ ដូច្នេះសម្ដេចអាចនិយាយបានដោយមោទនភាពថាសំណុំបញ្ហាដ៏សាំញ៉ាំនៃព្រឹត្តិការណ៍៣វិច្ឆិកាមិន មែនជារឿងតូចតាចទេគឺជារឿងធំណាស់ប្រសិនបើយើងគ្មានយន្តការប្រតិកម្មរហ័សដោយក្រុមគ្រូពេទ្យនិងអាជ្ញាធរព្រមទាំងតួអង្គពាក់ព័ន្ធយើងមិនអាច គ្រប់គ្រងនូវសភាពការណ៍នេះបានទេ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា ប្រសិនបើយើងមិនប្រញាប់ប្រញាល់គ្រប់គ្រងសភាពការណ៍នេះបន្ទាន់វានឹងអាចធ្វើឱ្យមនុស្សឆ្លងចូលទៅក្នុងសហគមន៍ហើយពេលនោះហើយដែលបញ្ហាវានឹងបានកើត។ក៏ប៉ុន្តែយើងបានកម្រិតត្រឹមតែមនុស្សចំនួន០៤ នាក់តែប៉ុណ្ណោះដែលបាន ឆ្លង។ដូច្នេះយើងបានកម្រិតឱ្យនៅតូចហើយយើងដោះស្រាយបានបញ្ហានេះតាមរយៈនៃការធ្វើចត្តាឡីស័កបានត្រឹមត្រូវទៅលើមនុស្សដែលពាក់ព័ន្ធដែល យើងបានគ្រប់គ្រងបាននូវសភាពការណ៍នេះ ។
សម្ដេចតេជោក៏បានថ្លែងនូវការអរគុណចំពោះក្រសួងសុខាភិបាលមន្ត្រីសុខាភិបាលគ្រប់រូបក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមទប់ស្កាត់ហើយបញ្ចប់ទៅបានដោយជោគជ័យនៅព្រឹត្តិ ការណ៍ ៣ វិច្ឆិកាដែលសម្ដេចចាត់ទុកជាមហន្តរាយសុខភាពសាធារណៈ។
សម្ដេចតេជោសែនបន្តថាយើងត្រូវប្រុងប្រយ័ត្នបើទោះបីជាព្រឹត្តិការណ៍៣វិច្ឆិកាបានកន្លងផុតក៏ប៉ុន្តែយើងត្រូវតែច្បាស់លាស់ត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីធានាថាកម្ពុជាមានជំងឺឆ្លងតិចហើយគ្មានមនុស្សស្លាប់ ។ សម្ដេចបានបញ្ជាក់បន្ថែមថានិយាយរួមជំងឺកូវីដនៅប្រទេសរបស់របស់យើងនាំចូល១០០ ភាគរយមកចម្លងក្នុងស្រុកហើយយើងទទួលការពិនិត្យព្យាបាលឱ្យជនបរទេសដោយការនាំចូលរាប់ទាំងខ្មែរយើងផងដែរ។ដូច្នេះសម្ដេចមានមោទនភាព ជាមួយនឹងការគ្រប់គ្រងសភាពការណ៍៕