Home ព័ត៌មានជាតិ នយោបាយ អនុប្រធាន​ទី​...

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​កម្ពុជា​គូសបញ្ជាក់​ពី​សារសំខាន់​របស់​គណ​បក្សនយោបាយ​ក្នុងការ​លើកកម្ពស់​ពហុ​ភាគី​និយម និង​ពង្រឹង​នូវ​សាមគ្គីភាព​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង កូ​វីដ​១៩

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដារ​អនុប្រធាន​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​​​នយោបាយ​នៅ​អាស៊ី​អាយ​កាប់ (ICAPP) អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​អង្គការ ICAPP លើក​ទី ៣៤ បាន​គូសបញ្ជាក់​ពី​សារសំខាន់​របស់​គណ​បក្សនយោ​បាយ​ជា​សមាជិក​អង្គការ​ICAPP​ដែល​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ លើក កម្ពស់​ពហុភាគី​និយម និង​ពង្រឹង​នូវ​សាមគ្គីភាព​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

រូបថតៈលោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដារ​អនុប្រធាន​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​​​នយោបាយ​នៅ​អាស៊ី​អាយ​កាប់ (ICAPP) អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​អង្គការ ICAPP លើក​ទី ៣៤

​ការចូលរួម​របស់​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ក្នុង​កិច្ចប្រជុំ​ខាងលើនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក Cho Byung-Jae អគ្គលេខាធិការ​អង្គការ ICAPP​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​លើក​ទី​៣៤ របស់ ICAPP (34th Meeting of the ICAPP Standing Committee) រៀបចំ​ធ្វើឡើង​ដោយ​លេខាធិការដ្ឋាន ICAPP តាម​ប្រព័ន្ធ​វីដេអូ កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​នាពេលនោះ​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​។​

​មានប្រសាសន៍​ទៅកាន់​កិច្ចប្រជុំ​ដែលមាន​វត្តមាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​អាយ​កាប់​និង​តំណាង​មកពី​ប្រទេស​ជា​សមាជិក​អាយ​កាប់ (ICAPP) អ្នកជំនាញ និង​អ្នកសង្កេតការណ៍​អន្តរជាតិ ប្រមាណ ៥០​នាក់​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​ពាំ​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​យ៉ាង​កក់ក្តៅ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អង្គការ ICAPP ។
​ក្នុង​សុន្ទរកថា​របស់លោក​ស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​អំពាវនាវ​អោយ​រក្សា​កម្លាំង និង​បន្ត​រក​វ៉ាក់សាំង​ពហុភាគី​និយម ដោយបាន​សង្កត់ធ្ងន់ថា “​វ៉ាក់សាំង គួរតែ​ត្រូវ​ផ្តល់​ឱ្យដល់​គ្រប់គ្នា និង​មានតម្លៃ​សមរម្យ​” ។ ដោយឡែក ទាក់ទង​នឹង​ការស្តារ​ឡើងវិញ​ក្រោយ​កូ​វីដ​-១៩ លោកជំទាវ​បានលើកឡើង​ថា គណបក្សនយោបាយ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ស្តារឡើងវិញ​ប្រកបដោយ​ភាព​បៃតង និង​បរិ​យា​ប័ន្ន​។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដារ​អនុប្រធាន​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​​​នយោបាយ​នៅ​អាស៊ី​អាយ​កាប់ (ICAPP) អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​អង្គការ ICAPP លើក​ទី ៣៤

​ផ្សារភ្ជាប់​ជាមួយគ្នានេះ លោកជំទាវ បាន​ជម្រាបជូន​កិច្ចប្រជុំ​អំពី​ការពង្រឹង​នូវ​ទំនាក់ទំនង ស៊ីវីល័យ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី ដែល​នឹងចូលរួម​ចំណែក​ដល់​ការបង្កើត​សហគមន៍​អាស៊ី ដែលមាន​ភាព​អត់ធន់​ជាង​
​មុន​។ ជាមួយគ្នានេះ​ផងដែរ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើ​កម្ពស់​ការតភ្ជាប់​ទំនាក់ទំនង​ស៊ី​វិ​ល័យ និង​ការរំពឹង​ចង់ឃើញ​នូវ​អនាគត​រួមមួយ​សម្រាប់​អាស៊ី​។ ឆ្លៀត​ក្នុងឱកាស​នេះ លោកស្រី​
​ក៏បាន​ជម្រាបជូន​ដល់​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​នូវ​ក្រុមការងារ ICAPP-ACC កាលពី​ខែសីហា ឆ្នាំនេះ ដើម្បី​សម្របសម្រួល​សកម្មភាព កម្មវិធី និង​គម្រោង​ពាក់ព័ន្ធ​នឹង ICAPP និង ACC​។ លោកស្រី បាន​គូសបញ្ជាក់​បន្ថែមថា ACC បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយនឹង​ស្ថាប័ន​អង្គការ​អន្តរជាតិ​ជាច្រើន​រួមមាន អង្គការ​យូណេស្កូ អង្គការ​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក និង​រដ្ឋាភិបាល​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ ហើយ​ក៏បាន​អនុវត្ត​យ៉ាងសកម្ម​នូវ​គម្រោង​គំរូ​តេ​ជោ​ភូមិ ១០០ ដោយ​សហការ​ជាមួយ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ដោយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​បាន​ផ្តល់ជំនួយ​
​ប​ចេ្ច​ក​ទេស​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបន្ត​អនុវត្ត​គម្រោង​សាកល្បង​របស់​គម្រោង​គំរូ​តេ​ជោ​ភូមិ​១០០​។​

​មុននឹង​បញ្ចប់​សុន្ទរកថា លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​ជំរាបជូន​អង្គប្រជុំ​ពី​ការគ្រោង​រៀបចំ​កិច្ចប្រជុំ ACC លើក​ទី​២ ក្រោម​ប្រធានបទ «​ការពង្រឹង​វប្បធម៌ និង​ន​វា​នុ​វត្ត​ភាព សម្រាប់​វិបុលភាព​រួម ក្នុងអំឡុងពេល និង​ក្រោយ​កូ​វីដ​-១៩» និង​សូម​អញ្ជើញ​សមាជិក​គណៈកម្មាធិការ​អង្គការ ICAPP ទាំងអស់ ចូលរួម​កិច្ចប្រជុំ​នេះ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។​

​សូមជម្រាបថា សន្និសីទ​អន្តរជាតិ នៃ​គណបក្សនយោបាយ នៅ​អាស៊ី ដែល​ហៅ​កាត់ ICAPP មាន​គណបក្សនយោបាយ​ចំនួន​៣៥២ ជា​សមាជិក​មកពី​៥២ ប្រទេស​នៅ​អាស៊ី​។ ICAPP មាន​គោលបំណង​ជំរុញ​កិច្ចពិភាក្សា ដើម្បី​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ណ៍​ក្នុង​តំបន់​តាមរយៈ​បណ្តា​គណបក្សនយោបាយ​។ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​សមាជិក​ដ៏​សកម្ម​របស់​អង្គការ ICAPP ចាប់ពី​ឆ្នាំ​២០០៥ មក​។ ICAPP បានរួម​មតិ​គ្នា​បង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ឡើង ដោយ​ពេលនេះ​លោកស្រី​ឃួន សុ​ដា​រី ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​នេះ​។​

​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​អង្គការ​អាយ​កាប់ (ICAPP) ត្រូវបាន​បង្កើតឡើង ដើម្បី​ជំរុញ​ការរៀបចំ​ភាពជា​ដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ដែល​នាពេលនោះ​ពិធី​ប្រកាស​បង្កើតជា​ផ្លូវការ​បានធ្វើ​ឡើង​នៅលើ​ទឹកដី​អង្គរ​របស់​កម្ពុជា កាលពីដើមឆ្នាំ​២០១៩ ដែលមាន​អ្នកចូលរួម​ជាង ៧០០​នាក់ រួមមាន ប្រមុខរដ្ឋ​ប្រតិភូ និង​តំណាង​មកពី​ប្រទេស​ជា​សមាជិក​អង្គការ​អាយ​កាប់ (ICAPP) ប្រទេស​ជា​សមាជិក​នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក (APPF) និង​អ្នកជំនាញ​អន្តរជាតិ​រួមទាំង​ភ្ញៀវ​អន្តរជាតិ​ជាច្រើនរូប​ទៀត​។​ជា​លទ្ធផល​សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នាពេលនោះ គឺ​ការចេញប្រកាស​នូវ​សេចក្តីថ្លែងការណ៍​ក្រុង​សៀមរាប (Siem Reap Declaration) នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ៕​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដារ​អនុប្រធាន​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​​​នយោបាយ​នៅ​អាស៊ី​អាយ​កាប់ (ICAPP) អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​អង្គការ ICAPP លើក​ទី ៣៤

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular