Home ព័ត៌មានជាតិ សង្គម កម្ពុជា​ប្រារ...

កម្ពុជា​ប្រារព្ធ​ទី​វា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៧​នៅ​កំពង់ចាម

ដោយ​: ជា​សីហៈ​/​កំពង់ចាម​: ទិ​វា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៧ (៦ វិឆ្ឆិកា ២០១៤ – ៦ វិឆ្ឆិកា ២០២០) ត្រូវបាន​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​របប​អាហារ​សុខភាព​។​

​កម្មវិធី​នេះ​រៀបចំឡើង​នៅ​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ និង ចូលរួម​ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

​នាឱកាស​នោះ លោក វេ​ង សាខុន បាន​ចែករំលែក​អំពី​ការ អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការលើក​កំពស់ អាហារូបត្ថម្ភ លើ​ប្រធានបទ​នៃ​ការពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​របប​អហារ​សុខភាព​។​
​លោក​បាន​បន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​កំពុងតែបន្ត​ខិតខំ​ការអនុវត្តន៍​ផែនការ​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩ -២០២៣ និង​ផែនការមេ ២០៣០ ឲ្យ​ទទួលបាន​ជោគជ័យ ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម ប្រកបដោយ​បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព និង​ធ្វើ​ប្រសើរ​សន្តិសុខ​ស្បៀង ដើម្បី​វិបុលភាព និង​សុខមាលភាព របស់​ប្រជាជន​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular